វៀតណាមបិទបញ្ចប់ការបោះឆ្នោតសភាថ្មី បក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងដាច់ខាត

វៀតណាមបិទបញ្ចប់ការបោះឆ្នោតសភាថ្មី បក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងដាច់ខាត

ហាណូយ – ការបោះឆ្នោតជ្រើសរើសសភាថ្មីនៅវៀតណាមបានបិទបញ្ចប់នៅថ្ងៃទី១៥ មីនា ដោយបក្សកុំម្មុយនីស្តដែលកាន់អំណាចនៅតែរក្សាការគ្រប់គ្រងដាច់ខាតលើដំណើរការនយោបាយ។

ការបោះឆ្នោតវៀតណាម

តាមទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានរាយការណ៍ថា ប្រជាពលរដ្ឋវៀតណាមរាប់លាននាក់បានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាថ្មី។ ការិយាល័យបោះឆ្នោតបានបើកពីព្រលឹមថ្ងៃទី១៥ មីនា ហើយបិទនៅម៉ោង១៩ ដោយលទ្ធផលនឹងត្រូវប្រកាសក្នុងរយៈពេល១សប្ដាហ៍ខាងមុខ។

ក្នុងចំណោមបេក្ខជនទាំង៨៦៤នាក់ មានតែ៦៥នាក់ប៉ុណ្ណោះដែលមិនមែនជាសមាជិកបក្សកុំម្មុយនីស្ត កើនឡើងបន្តិចពី៧៤នាក់ក្នុងការបោះឆ្នោតពី៥ឆ្នាំមុន។ ពួកគេនឹងប្រជែងគ្នាយកកៅអី៥០០ក្នុងសភា។

ទង់វៀតណាម

តាមដងវិថីនានានៃក្រុងហាណូយ ទង់ក្រហមលាយលឿងត្រូវបានដាក់ព្រោងព្រាត ដោយបង្ហាញពីអាកាសភាពបុណ្យជាតិ។ វៀតណាមដែលមានប្រជាជន១០០លាននាក់ នៅតែជារដ្ឋមានបក្សតែមួយ ដែលបក្សប្រឆាំងត្រូវបានគេចាប់ដាក់គុកជាញឹកញាប់។

ភារកិច្ចដំបូងរបស់សភាថ្មីនឹងជាការសម្រេចលើការជ្រើសតាំងមេដឹកនាំសំខាន់ៗ ដែលត្រូវបានជ្រើសតាំងដោយបក្សកុំម្មុយនីស្តរួចហើយក្នុងសមាជបក្សកាលពីខែមករា។

អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា

administrator

Related Articles