ក្រុមហ៊ុនខ្មែរឧបត្ថម្ភសាងសង់អគារសិក្សា៣ជាន់ និងរបងសាលាកម្ពស់៤០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាព្រៃស

ក្រុមហ៊ុនខ្មែរឧបត្ថម្ភសាងសង់អគារសិក្សា៣ជាន់ និងរបងសាលាកម្ពស់៤០ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាព្រៃស

រាជធានីភ្នំពេញ៖ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងអ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីដើម្បីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី។

ពិធីក្រុងពាលីសាងសង់អគារសិក្សា

អគារសិក្សាថ្មីមាន៣ជាន់ ចំនួន១៥បន្ទប់ ព្រមទាំងរបងសាលា ដែលជាអំណោយពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្រោមក្រុមហ៊ុនមេជីបម៉ុង សម្រាប់សាលាបឋមសិក្សាព្រៃស ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

អភិបាលរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមចំណែកសំខាន់លើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។

អ្នកឧកញ៉ាលាង ម៉េង

អ្នកឧកញ៉ា លាង ម៉េង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យអប់រំ ព្រោះចំណេះវិជ្ជាគឺជាធនធានមួយដែលចាយមិនអស់។ ការចូលរួមឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមនេះ គឺជាចំណែកមួយដែលជំរុញការបណ្តុះធនធាននៅក្នុងសង្គម។

ពិធីបើកការដ្ឋានសាងសង់

សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតា និងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ។ ដោយអគារសិក្សាមានចំនួនតិច ចាស់ទ្រុឌទ្រោម និងចំនួនសិស្សានុសិស្សចេះតែកើនឡើងជាលំដាប់ ទើបរដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យវិស័យឯកជនជួយ។

សិស្សានុសិស្សសាលាបឋមសិក្សាព្រៃស

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដ្ឋានសាងសង់អគារសិក្សាថ្មី។

ពិធីសាសនាក្រុងពាលី

ជាប្រពៃណីទំនៀមទំលាប់ខ្មែរមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន។

អគារសិក្សាថ្មី

administrator

Related Articles