ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ ដោយសម្រេចបានទំហំពាណិជ្ជកម្មជាង ៥០៥លានដុល្លារ កើនឡើងជិត ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ កម្ពុជានាំទំនិញចេញទៅជប៉ុនបាន ៣២៨លានដុល្លារ កើនឡើង ៨,៩% ចំណែកឯជប៉ុននាំចូលមកកម្ពុជាមានតម្លៃ ១៧៧លានដុល្លារ កើនឡើង ១៧,៨%។ លោកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា ការអនុវត្តកិច្ចព្រមព្រៀង RCEP បានជួយជំរុញឱ្យទំហំពាណិជ្ជកម្មកើនឡើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចរាជ្យបណ្ឌិត្យសភាកម្ពុជា បានច្រានចោលថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនបន្តរក្សាបានល្អ ខណៈដែលវិនិយោគិនជប៉ុនពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា ដោយទទួលបានផលចំណេញពីផ្សារទំនើប និងរោងចក្រគ្រឿងបង្គុំអេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ២,៥៣ពាន់លានដុល្លារ កើន ១៧,១៤% ដោយកម្ពុជានាំចេញទៅជប៉ុន ១,៥៧ពាន់លានដុល្លារ កើន ១១,៨៦% និងជប៉ុននាំចូលមកកម្ពុជា ៩៥៦លានដុល្លារ កើន ២៧%៕
ដោយ៖ តារា
