ហេតុការណ៍អសន្តិសុខធ្វើឱ្យការប្រកួតកីឡាក្នុងលីគកំពូលអ៊ីរ៉ាក់ត្រូវផ្អាកជិតម៉ោង

ហេតុការណ៍អសន្តិសុខធ្វើឱ្យការប្រកួតកីឡាក្នុងលីគកំពូលអ៊ីរ៉ាក់ត្រូវផ្អាកជិតម៉ោង

ការប្រកួតកីឡាបាល់ទាត់នៅក្នុងលីគកំពូលអ៊ីរ៉ាក់ (Iraq Stars League) ត្រូវបានផ្អាកជិតម៉ោងមួយ ដោយសារហេតុការណ៍អសន្តិសុខក្នុងតំបន់។ ការប្រកួតរវាងក្រុម Erbil និង Al Minaa ដែលធ្វើឡើងនៅកីឡដ្ឋាន Franso Hariri ក្នុងទីក្រុង Erbil ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីមានការឃើញមីស៊ីលហោះជ្រែកមេឃពីលើតំបន់ជិតខាង។

កីឡដ្ឋាន Franso Hariri ក្នុងទីក្រុង Erbil

អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួតដើម្បីធានាសុវត្ថិភាពអ្នកទស្សនានិងកីឡាករទាំងអស់។ កីឡាករពីក្រុមទាំងពីរត្រូវបានឱ្យចាកចេញពីទីលាន ខណៈកម្លាំងសន្តិសុខបានត្រួតពិនិត្យតំបន់ជុំវិញ។

ទោះបីជាមានហេតុការណ៍អសន្តិសុខកើតឡើងក៏ដោយ ក៏រូបភាពនិងវីដេអូដែលចែកចាយលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា អ្នកទស្សនានៅលើទីលានមិនបានភិតភ័យស្លន់ស្លោខ្លាំងពេកនោះទេ។

ការប្រកួតត្រូវបានផ្អាកដោយសារហេតុការណ៍អសន្តិសុខ

បន្ទាប់ពីការរង់ចាំប្រហែល ៤៥ នាទី អាជ្ញាធរបានបញ្ជាក់ថា កម្រិតគ្រោះថ្នាក់ត្រូវបានដក ហើយការប្រកួតក៏ត្រូវបានអនុញ្ញាតឱ្យបន្តពីនាទីដែលផ្អាក។ នៅពេលដែលការប្រកួតចាប់ផ្តើមម្តងទៀត សកម្មភាពនៅលើទីលានកាន់តែមានភាពរស់រវើកនិងជក់ចិត្តជាងមុន។

ក្នុងលទ្ធផលបញ្ចប់ ក្រុមម្ចាស់ផ្ទះ Erbil បានយកឈ្នះក្រុមភ្ញៀវ Al Minaa ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះកើតឡើងក្នុងអំឡុងពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់កំពុងឡើងកម្តៅកាន់ខ្លាំង។

កីឡាករត្រូវបានឱ្យចាកចេញពីទីលាន

ជាធម្មតា អំឡុងពេលបុណ្យរ៉ាម៉ាឌន (Ramadan) ការប្រកួតនៅតំបន់មជ្ឈិមបូព៌ាត្រូវបានផ្អាកបន្តិច ដើម្បីអនុញ្ញាតឱ្យកីឡាករកាន់សាសនាអ៊ីស្លាមស្រាយបួសបន្ទាប់ពីថ្ងៃលិច។ ទោះយ៉ាងណាក៏ដោយ លើកនេះការរំខានបានកើតចេញពីការព្រួយបារម្ភអំពីសន្តិសុខ ដោយសារតែការបាញ់មីស៊ីលជាបន្តបន្ទាប់នៅក្នុងតំបន់។

ប្រភព៖ Znews

administrator

Related Articles