ត្រាំគំរាមវាយប្រហារកោះ Kharg ទៀត អ៊ីរ៉ង់សន្យាឆ្លើយតបសងសឹក

ត្រាំគំរាមវាយប្រហារកោះ Kharg ទៀត អ៊ីរ៉ង់សន្យាឆ្លើយតបសងសឹក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារជាថ្មីបន្ថែមទៀតលើកោះ Kharg របស់អ៊ីរ៉ង់ ដែលជាទីតាំងផលិតប្រេងដ៏សំខាន់មួយ។

កោះ Kharg របស់អ៊ីរ៉ង់

លោកត្រាំបានជំរុញឱ្យសម្ព័ន្ធមិត្តដាក់ពង្រាយនាវាចម្បាំង ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ខណៈទីក្រុងតេហេរ៉ង់សន្យាថា នឹងបង្កើនការឆ្លើយតបសងសឹកជាបន្តបន្ទាប់ត្រឡប់ទៅវិញ។

នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

លោកត្រាំប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃសៅរ៍ថា៖ «ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានបំផ្លាញទាំងស្រុងលើមជ្ឈមណ្ឌលនាំចេញប្រេងជាច្រើន»។

វិបត្តិកោះ Kharg

មិនតែប៉ុណ្ណោះ លោកត្រាំបានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀតលើកោះនេះ។ លោកថា៖ «យើងអាចនឹងវាយប្រហារវាពីរបីដងទៀត ដើម្បីតែការសប្បាយប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ប្រសិនបើការលើកឡើងនេះត្រូវបានអនុវត្តមែននោះ វានឹងបង្ហាញថា ប្រធានាធិបតីរូបនេះ ចង់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់កាន់តែខ្លាំងឡើង។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហារណាមួយលើរោងចក្រថាមពលរបស់ខ្លួន។

តំណាងអ៊ីរ៉ង់ប្រតិកម្ម

លោក Araghchi ប្រាប់កម្មវិធី Face the Nation Sunday របស់សារព័ត៌មាន CBS ថា៖ «នេះជាសង្គ្រាមខុសច្បាប់ដែលគ្មានជ័យជម្នះ។ មានមនុស្សជាច្រើនស្លាប់ ដោយសារតែប្រធានាធិបតី ត្រាំ ចង់បានភាពសប្បាយរីករាយ»។

លោក Araghchi ប្រាប់សារព័ត៌មាន MS NOW ថា៖ «សហរដ្ឋអាមេរិកបានវាយប្រហារកោះ Kharg ចំនួនពីរកន្លែងនៅក្នុងប្រទេសអារ៉ាប់រួម។ វាគ្រោះថ្នាក់ណាស់! អ៊ីរ៉ង់នឹងព្យាយាមការពារមិនឱ្យវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅទីនោះទេ»។

administrator

Related Articles