ពាន Finalissima អេស្ប៉ាញ-អាហ្សង់ទីន លុបចោលដោយសារសង្រ្គាមមជ្ឈិមបូព៌ា

ពាន Finalissima អេស្ប៉ាញ-អាហ្សង់ទីន លុបចោលដោយសារសង្រ្គាមមជ្ឈិមបូព៌ា

ការប្រកួតពានរង្វាន់ Finalissima រវាងក្រុមជើងឯកទ្វីបអឺរ៉ុបអេស្ប៉ាញ និងជើងឯកអាមេរិកខាងត្បូងអាហ្សង់ទីន ដែលត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកាតាកាលពីថ្ងៃទី២៦ ខែមីនា ត្រូវបានលុបចោលជាផ្លូវការ។

Finalissima Match Cancelled

UEFA បានប្រកាសថា ការប្រកួតនេះមិនអាចប្រព្រឹត្តទៅបានទេ ដោយសារស្ថានភាពនយោបាយដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា។ ការស្នើរកន្លែងប្រកួតថ្មីនៅកីឡាដ្ឋាន Bernabeu របស់ Real Madrid ឬការប្រកួតពីរជើងនៅទីក្រុង Madrid និង Buenos Aires ក៏ត្រូវបានច្រានចោលដោយអាហ្សង់ទីនផងដែរ។

នេះមិនមែនជាព្រឹត្តិការណ៍កីឡាតែមួយគត់ដែលត្រូវលុបចោលទេ កាលពីថ្ងៃសៅរ៍ ការប្រណាំងរថយន្ត Formula 1 Grands Prix នៅបារ៉ែន និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានលុបចោលដោយសារកង្វះសុវត្ថិភាពដែរ។

ពាន Finalissima ដែលរៀបចំរៀងរាល់៤ឆ្នាំម្តង ត្រូវបានរៀបចំដោយ UEFA និងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (Conmebol)។ អ្នកឈ្នះចុងក្រោយគឺអាហ្សង់ទីន ដែលទទួលបានជ័យជំនះលើអ៊ីតាលីនៅទឹកដី Wembley ក្នុងឆ្នាំ២០២២។

administrator

Related Articles