ថៃប្រឈមគ្រោះថ្នាក់ពីជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅខ្លាំងរហូតដល់៤១អង្សាសេ

ថៃប្រឈមគ្រោះថ្នាក់ពីជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅខ្លាំងរហូតដល់៤១អង្សាសេ

នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) ទើបតែប្រកាសព្រមានអាសន្នពីគ្រោះថ្នាក់ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ ខណៈប្រទេសនេះកំពុងឈានចូលរដូវក្តៅខ្លាំង។

អាកាសធាតុក្តៅខ្លាំងនៅថៃ

តាមការផ្សាយរបស់ Strait Times សីតុណ្ហភាពនៅថៃអាចឡើងខ្ពស់រហូតដល់៤១អង្សាសេ។ កាលពីឆ្នាំ២០២៥កន្លងទៅ មានមនុស្ស២១នាក់ស្លាប់ និង១៨២នាក់ទៀតឈឺដោយសារកម្តៅ។

ទិន្នន័យបង្ហាញថា បុរស អ្នកធ្វើការងារធ្ងន់ខាងក្រៅ និងប្រជាជនតំបន់ភាគឦសាន គឺជាក្រុមដែលប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត។ គួរកត់សម្គាល់ថា ៦៧% នៃអ្នកស្លាប់ ស្លាប់នៅពេលនៅខាងក្រៅអគារ។

ការព្រមានពីគ្រោះថ្នាក់កម្តៅ

ដើម្បីការពារសុវត្ថិភាព មន្ត្រីសុខាភិបាលណែនាំឲ្យជៀសវាងការធ្វើសកម្មភាពខាងក្រៅពីម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល។ គួរញ៉ាំទឹកឲ្យបានច្រើន និងស្លៀកពាក់ខោអាវស្ដើងស្រាល។

សញ្ញាគ្រោះថ្នាក់នៃជំងឺនេះមានដូចជា៖ សីតុណ្ហភាពរាងកាយលើសពី៤០អង្សាសេ ខ្លួនក្តៅតែអត់ញើស វង្វេងវង្វាន់ ឬសន្លប់បាត់ស្មារតី។

ការសង្គ្រោះបន្ទាន់ពីជំងឺកម្តៅ

ក្នុងករណីជួបអ្នកមានអាការៈបែបនេះ ត្រូវផ្តល់ការសង្គ្រោះបន្ទាន់ភ្លាម ដោយជូតខ្លួននឹងក្រណាត់សើម ឬប្រើកង្ហារបក់ឲ្យរាងកាយត្រជាក់។

administrator

Related Articles