មន្ទីរវប្បធម៌កំពង់ឆ្នាំងចេញសារព្រមានវង់ភ្លេង បន្ទាប់ពីការសម្តែងមិនសមរម្យក្នុងពិធីមង្គលការ

មន្ទីរវប្បធម៌កំពង់ឆ្នាំងចេញសារព្រមានវង់ភ្លេង បន្ទាប់ពីការសម្តែងមិនសមរម្យក្នុងពិធីមង្គលការ

មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានចេញសារព្រមានដល់វង់ភ្លេងការទាំងអស់ក្នុងខេត្ត ដើម្បីរក្សាប្រពៃណីខ្មែរឱ្យបានល្អ និងខ្ជាប់ខ្ជួន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានរូបភាពវង់ភ្លេងមួយសម្តែងមិនសមរម្យក្នុងពិធីកាត់សក់បង្កក់សិរី ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។

ការសម្តែងក្នុងពិធីមង្គលការ

តាមរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីតួអង្គបុរសម្នាក់បានសម្តែងរហូតស្រាតខោរបស់ខ្លួន ដើម្បីឱ្យឃើញខោទឹកនោមដែលខ្លួនកំពុងស្លៀកនៅខាងក្នុង។ ទង្វើនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នារិះគន់យ៉ាងចាស់ដៃ និងចាត់ទុកថានាំឱ្យខូចខាតតម្លៃប្រពៃណីខ្មែរ។

មហាជនបានរិះគន់ពាក់ព័ន្ធនឹងកាយវិកា និងរបៀបស្លៀកពាក់មិនសមរម្យ ជាពិសេសការស្លៀកខោទឹកនោមរបស់តួអង្គសម្តែង ខណៈមានភ្ញៀវកិត្តិយសជាច្រើនកំពុងទស្សនា។ មហាជនមួយចំនួនបានចូលមតិសួរថា៖ «តើទង្វើបែបនេះអាចចាត់ទុកថាជាពិធីកាត់សក់បង្កក់សិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មីបានដែរឬទេ?»

មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តនឹងមិនមានទិដ្ឋភាពសម្តែងបែបនេះទៀតឡើយ ហើយអំពាវនាវឱ្យសិល្បករ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សា និងផ្តល់តម្លៃដល់ពិធីមង្គលប្រពៃណី ដែលជាប្រពៃណីដ៏ល្អប្រពៃរបស់ខ្មែរ។

ការអំពាវនាវរក្សាប្រពៃណី

ជាមួយនឹងការរិះគន់ខាងលើនេះ មហាជនក៏បានធ្វើការស្នើសុំទៅកាន់ភាគីពាក់ព័ន្ធឱ្យចាត់វិធានការ និងហៅវង់ភ្លេងខ្មែរ និងតួអង្គសម្តែងនេះយកមកអប់រំកែប្រែនូវកំហុសដែលធ្វើនាពេលនេះផងដែរ។

មន្ទីរវប្បធម៌បានអំពាវនាវឱ្យវង់ភ្លេងខ្មែរ ជាពិសេសសិល្បៈករ សិល្បការិនីទាំងអស់គោរព និងថែរក្សានូវប្រពៃណីរបស់ខ្មែរ ដើម្បីផ្តល់តម្លៃ និងថែរក្សាដល់សិល្បៈ វប្បធម៌ខ្មែរ និងនាំមកនូវសិរីសួស្តីដល់គូស្វាមីភរិយាថ្មី។

administrator

Related Articles