ហ្សេលេនស្គីបង្ហាញយុទ្ធសាស្ត្រថ្មី៖ អ៊ុយក្រែនផ្តល់ជំនួយទប់ស្កាត់ដ្រូនអ៊ីរ៉ង់ ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាពីសម្ព័ន្ធមិត្ត

ហ្សេលេនស្គីបង្ហាញយុទ្ធសាស្ត្រថ្មី៖ អ៊ុយក្រែនផ្តល់ជំនួយទប់ស្កាត់ដ្រូនអ៊ីរ៉ង់ ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាពីសម្ព័ន្ធមិត្ត

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ក្រុងគីវ ដោយផ្តល់ជំនួយជំនាញទប់ស្កាត់ដ្រូនអ៊ីរ៉ង់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាជាថ្នូរ។

លោកហ្សេលេនស្គី

តាមការបង្ហាញពី Al Jazeera កាលពីថ្ងៃទី១៥ មីនា ២០២៦ អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញពិសេសចំនួន៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដើម្បីជួយទប់ទល់នឹងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។

លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនមែនកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែចង់ប្រើប្រាស់បទពិសោធន៍រយៈពេល៤ឆ្នាំក្នុងការស្ទាក់ចាប់ដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ ដើម្បីយកមកធ្វើជា«ដើមទុន»ក្នុងការវាយតម្លៃ និងបង្ហាញបច្ចេកទេសទៅកាន់បណ្តាប្រទេសទាំងនោះ។

យុទ្ធសាស្ត្រអ៊ុយក្រែន

«ទាំងបច្ចេកវិទ្យា និងថវិកា គឺសុទ្ធតែមានសារៈសំខាន់សម្រាប់តម្រូវការការពារជាតិរបស់អ៊ុយក្រែនផ្ទាល់» នេះជាប្រកាសរបស់លោកហ្សេលេនស្គី ដោយអ៊ុយក្រែនកំពុងសម្លឹងមើលកិច្ចព្រមព្រៀងដ្រូនដែលមានតម្លៃចន្លោះពី៣៥ពាន់លានទៅ៥០ពាន់លានដុល្លារ។

ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះប្រឈមមុខនឹងឧបសគ្គ នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនត្រូវការជំនួយពីអ៊ុយក្រែនក្នុងការការពារគោលដៅរបស់អាមេរិកឡើយ។

ទំនាក់ទំនងអាមេរិក-អ៊ុយក្រែន

លោកហ្សេលេនស្គីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខ្វះខាតកិច្ចព្រមព្រៀងផ្លូវការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានព្រមានថា ការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា អាចនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសដែលអ៊ុយក្រែនកំពុងត្រូវការខ្លាំង ត្រូវបានបង្វែរទិសដៅទៅកន្លែងផ្សេង។

ដើម្បីគ្រប់គ្រងស្ថានភាព លោកហ្សេលេនស្គីបានប្រកាសបទបញ្ជាតឹងរ៉ឹងថ្មី ដោយតម្រូវឲ្យរដ្ឋាភិបាលបរទេស និងក្រុមហ៊ុនឯកជន ត្រូវចរចាកិច្ចសន្យាទិញដ្រូនតាមរយៈច្រកនយោបាយផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែនតែប៉ុណ្ណោះ។

administrator

Related Articles