អន្តរជាតិ៖ ទីភ្នាក់ងារថាមពលអន្តរជាតិបានប្រកាសថា ស្តុកប្រេងបម្រុងអន្តរជាតិបន្ទាន់នឹងត្រូវបញ្ចេញទៅទីផ្សារក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃការផ្គត់ផ្គង់ប្រេងកាតសកល។

សេចក្តីប្រកាសព័ត៌មានចែងថា រដ្ឋសមាជិកនានាបានដាក់ផែនការអនុវត្តជាក់ស្តែងជូនទីភ្នាក់ងារថាមពលអន្តរជាតិរួចហើយ។ តាមការរៀបចំចាត់ចែង រដ្ឋសមាជិកនៃទ្វីបអាស៊ីនិងអូស្យានីនឹងបញ្ចេញស្តុកប្រេងបម្រុងមុនគេ រីឯឃ្លាំងប្រេងរបស់រដ្ឋសមាជិកនៃទ្វីបអាមេរិកនិងអឺរ៉ុបនឹងបញ្ចេញទៅទីផ្សារជាបន្តបន្ទាប់ចាប់ពីចុងខែមីនានេះតទៅ។
ទីភ្នាក់ងារថាមពលអន្តរជាតិបានលើកឡើងថា ទីផ្សារប្រេងកាតសកលបាននិងកំពុងប្រឈមនឹងការរាំងស្ទះក្នុងការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពជាសមូហភាពជាបន្ទាន់លើកនេះ ជាសកម្មភាពមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទីផ្សារ។

ប៉ុន្តែបើចង់ស្តារស្ថិរភាពនៃលំហូរពាណិជ្ជកម្មឡើងវិញយ៉ាងពិតប្រាកដ នោះបញ្ហាគន្លឹះគឺត្រូវស្តារការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឱ្យមានភាពប្រក្រតីឡើងវិញ។
ដោយ៖ CCFR
