ចិនឆ្លើយតបទៅត្រាំ៖ បញ្ឈប់សកម្មភាពយោធា កុំពង្រីកភាពតានតឹងច្រកសមុទ្រ Hormuz

ចិនឆ្លើយតបទៅត្រាំ៖ បញ្ឈប់សកម្មភាពយោធា កុំពង្រីកភាពតានតឹងច្រកសមុទ្រ Hormuz

ប្រទេសចិនបានឆ្លើយតបយ៉ាងច្បាស់ទៅការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដោយស្នើឲ្យប្រទេសទាំងអស់បញ្ឈប់សកម្មភាពយោធា ក្រោយពីប្រធានាធិបតីដូណាល់ ត្រាំ គំរាមពន្យារពេលដំណើរទស្សនកិច្ច បើចិនបដិសេធមិនចូលរួមការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz។

ច្រកសមុទ្រ Hormuz

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី១៦មីនា ដោយអះអាងថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz បានរំខានដល់ផ្លូវពាណិជ្ជកម្មអន្តរជាតិ ជាពិសេសវិស័យថាមពល និងគំរាមកំហែងស្ថិរភាពតំបន់។

«ចិនជឿជាក់ថា ប្រទេសទាំងអស់គួរតែបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ ចៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត» លោក Lin បានថ្លែងយ៉ាងច្បាស់។

ការចរចារវាងចិន-អាមេរិក

ទាក់ទងនឹងការគំរាមពន្យារពេលដំណើរទស្សនកិច្ចរបស់លោកត្រាំ លោក Lin បានពន្យល់ថា ការទូតរវាងប្រមុខរដ្ឋមានតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងអាមេរិក-ចិន ហើយភាគីទាំងពីរកំពុងទំនាក់ទំនងជាបន្តបន្ទាប់អំពីដំណើរទស្សនកិច្ចនេះ។

ចិនបានព្រមានថា ការពង្រីកសកម្មភាពយោធានៅតំបន់នឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក និងរំខានដល់ស្ថិរភាពសកល។

សន្តិសុខតំបន់

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles