តម្លៃប្រេងពិភពលោកស្រកចុះតិចតួច ក្រោមការគំរាមកំហែងនៃជម្លោះច្រកសមុទ្រ Hormuz

តម្លៃប្រេងពិភពលោកស្រកចុះតិចតួច ក្រោមការគំរាមកំហែងនៃជម្លោះច្រកសមុទ្រ Hormuz

ភ្នំពេញ៖ តម្លៃប្រេងពិភពលោកបានស្រកចុះតិចតួចនៅថ្ងៃចន្ទ ទី១៦ ខែមីនា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពាវនាវឱ្យប្រទេសដទៃទៀតចូលរួមការពារច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នជាសកល។

តម្លៃប្រេងពិភពលោក

ទិន្នន័យពីសារព័ត៌មាន Reuters បង្ហាញថា ប្រេងឆៅ Brent មានតម្លៃ ១០២.៩០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.២៣ភាគរយ រីឯប្រេងអាមេរិក West Texas Intermediate មានតម្លៃ ៩៧.៦៤ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១.០៨ភាគរយ។

ទោះជាមានការធ្លាក់ចុះតិចតួចនេះក្តី តម្លៃប្រេងទាំងពីរប្រភេទបានកើនឡើងជាង ៤០ភាគរយក្នុងខែនេះ ដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២២មក។

ច្រកសមុទ្រ Hormuz

កត្តាចម្បងដែលជំរុញឱ្យតម្លៃប្រេងកើនឡើងគឺសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស់ ដែលជំរុញឱ្យអ៉ីរ៉ង់រារាំងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល។

លោក ត្រាំ បានបញ្ជាក់ថា វ៉ាស៉ីនតោនកំពុងពិភាក្សាជាមួយប្រទេសជាច្រើនអំពីការត្រួតពិនិត្យចរចរណ៍តាមផ្លូវទឹកនេះ និងបានទាក់ទងទៅអ៉ីរ៉ង់ ប៉ុន្តែសង្ស័យថាទីក្រុងតេហេរ៉ង់ត្រៀមដាក់លក្ខខណ្ឌតឹងតែង។

ប្រេងពិភពលោក

ដោយ៖ ធីរីណា

administrator

Related Articles