រាជធានីភ្នំពេញ៖ ធនាគារ Chip Mong បានចូលរួមយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យ ដោយក្លាយជាដៃគូហិរញ្ញប្បទានគេហដ្ឋានជាមួយបុរី Harmony នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

កិច្ចសហការនេះត្រូវបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលរបស់ធនាគារ Chip Mong ក្នុងអគារ Chip Mong Tower ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ Chip Mong និងលោក ថៃ យូឡេង អគ្គនាយកបុរី Harmony។

កិច្ចសហការនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជនបុរី Harmony ក្នុងការសម្រេចក្តីស្រមៃក្លាយជាម្ចាស់គេហដ្ឋាន ជាមួយឥណទានគេហដ្ឋានដែលមានការអនុម័តរហ័ស មានភាពបត់បែន និងងាយស្រួលពីធនាគារ Chip Mong។

ធនាគារ Chip Mong ផ្តល់ជូននូវអត្រាការប្រាក់សមរម្យ និងអាចស្នើកម្ចីបានរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ដើម្បីធានាថាអតិថិជនអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប។

អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖ «ជាធនាគារខ្មែរ ដែលបម្រើសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនខ្មែរ ធនាគារ Chip Mong តែងតែមានបេសកកម្មច្បាស់លាស់ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់»។

លោក ថៃ យូឡេង ក៏បានមានប្រសាសន៍ថា៖ «ខ្ញុំក៏មានមោទនភាពខ្លាំងណាស់ដែរបានសហការជាមួយធនាគារ Chip Mong ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា»។
តាមរយៈភាពជាដៃគូនេះ អតិថិជនបុរី Harmony នឹងទទួលបានភាពងាយស្រួលបន្ថែមក្នុងការទទួលបានសេវាហិរញ្ញប្បទានគេហដ្ឋានពីធនាគារ Chip Mong ជាមួយនឹងដំណើរការស្នើសុំឥណទានដែលឆាប់រហ័ស។
