លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការវិភាគស្ថានភាពពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។

ការវិភាគស្ថានភាពពិភពលោក

១. បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក។

២. កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។

៣. អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ។

៤. ដូចសហរដ្ឋអាមេរិកធ្វើសង្គ្រាមនៅវៀតណាម ទម្លាក់គ្រាប់បែកឡើងសុះដីមិនអាចសម្លាប់វៀតណាមបាន នៅទីបំផុតដកខ្លួនចេញពីវៀតណាម អានឹងហើយហៅថាចាញ់សង្គ្រាមនោះ។

៥. វ៉ៃអ៊ីរ៉ង់នឹកថាឲ្យអ៊ីរ៉ង់ចុះចាញ់តែមួយប៉ប្រឹចភ្នែក តែផ្ទុយទៅវិញជាង២សប្តាហ៍ហើយធ្វើអីអ៊ីរ៉ង់មិនបាន នេះហើយហៅថាចាញ់សង្គ្រាមនៅអ៊ីរ៉ង់។

៦. ចិនជាប្រទេសមហាអំណាចមួយនៅលើពិភពលោក ការជ្រើសរើសមេដឹកនាំចិនគឺជាសិទ្ធិរបស់ប្រជាជនចិន មិនមែនដោយសារចៅហ្វាយណាកំណត់ដូចអាទាស់ថាទេ។

៧. មេដឹកនាំដែលកាន់អំណាចបានរាប់ទសវត្សរ៍ ៣០-៤០ឆ្នាំ មិនមែនជាមនុស្សធម្មតាទេ គ្រាន់បើជាងមនុស្សធម្មតាឆ្ងាយណាស់ មិនមែនដូចក្មេង៣ឆ្នាំទេ។

៨. ស្តេចរាជវង្សវរ្ម័នជាខ្សែស្តេចដ៏ល្បីល្បាញរបស់ខ្មែរពីអតីតកាល មិនមែនជាខ្សែគោខ្សែក្របីដូចអាទាស់ថាទេ។

៩. អាទាស់កំពុងឈ្លក់ទឹកមាត់ ចេះលើសគេលើសឯងគ្មានគូប្រៀប។

១០. តើសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្ត្រាអែលនឹងចប់នៅពេលណា? សង្គ្រាមនឹងចប់នៅពេលភាគីទាំងសងខាងឈប់វ៉ៃគ្នា?

ដោយ៖ លោក សុខ ឥសាន

administrator

Related Articles