រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចេញផលិតផលថ្មីគួរឱ្យចាប់អារម្មណ៍មួយគឺ “ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ” ដែលជាផលិតផលកូនខ្មែរដំបូងគេបង្អស់នៅកម្ពុជាដែលគ្មានជាតិស្ករ។

ផលិតផលថ្មីនេះត្រូវបានចាប់ផ្តើមបញ្ចេញទៅលើទីផ្សារចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះតទៅ។ ភេសជ្ជៈប៉ូវកម្លាំងថ្មីនេះមានលក្ខណៈពិសេសគឺមិនមានជាតិស្ករទេ ប៉ុន្តែនៅតែរក្សាបាននូវភាពខ្លាំងក្លា និងអាចផ្តល់ថាមពលបានឆាប់រហ័ស។

លើសពីនេះ ភេសជ្ជៈថ្មីនេះក៏អាចជួយកាត់បន្ថយជាតិស្រវឹងបានលឿន និងជួយជំនួយស្មារតីក្នុងការបើកបរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផលិតផលនេះក៏មានរសជាតិល្អឆ្ងាញ់ពិសេសមួយទៀតផង។

អ្វីដែលគួរឱ្យរំភើបទៀតគឺ ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករនេះមានឱកាសឈ្នះរង្វាន់ដ៏ធំធេងជាច្រើន រួមមាន៖ រថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី, រង្វាន់លុយ $8888, ម៉ូតូ ហុងដាឌ្រីម, ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងឱកាសឈ្នះលុយសុទ្ធយ៉ាងច្រើនទៀត។

ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតលើការផលិតភេសជ្ជៈដែលមានគុណភាពស្តង់ដាអន្តរជាតិ ដោយបច្ចុប្បន្នក្រុមហ៊ុននេះមានផលិតផលជាច្រើនដូចជា៖ CAMBODIA BEER, CAMBODIA COLA, CAMBODIA SPORT+, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង Wurkz Ice, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា, ភេសជ្ជៈ EXPREZ និងផលិតផលផ្សេងៗទៀត។
