លោក កែវ រ៉េមី៖ សាមគ្គីភាពជាកម្លាំងពិតប្រាកដនៃប្រទេសជាតិ

លោក កែវ រ៉េមី៖ សាមគ្គីភាពជាកម្លាំងពិតប្រាកដនៃប្រទេសជាតិ

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចែករំលែកគំនិតយ៉ាងសំខាន់តាមបណ្តាញសង្គមអំពីកត្តាដែលធ្វើឲ្យប្រទេសមួយមានភាពរឹងមាំ។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី

លោកបានចង្អុលបង្ហាញថា ប្រទេសជាតិមួយខ្លាំង និងរឹងមាំ គឺមិនមែនអាស្រ័យតែលើកងទ័ពឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើប្រជាជនដែលមានការសាមគ្គីគ្នា និងស្រឡាញ់ជាតិរបស់ខ្លួន។

“ប្រទេសខ្លាំង មិនមែនត្រឹមតែមានកងទ័ព ឬសេដ្ឋកិច្ចរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រជាជនដែលមានស្មារតីការពារជាតិ និងយល់ដឹងពីតម្លៃនៃឯករាជ្យភាពផងដែរ។” លោកបានបញ្ជាក់។

ការសាមគ្គីភាពជាតិ

លោកបានពន្យល់បន្ថែមថា ប្រទេសខ្លាំងគឺជាប្រទេសដែលមានប្រជាជនចេះគោរពច្បាប់ មានវិន័យ មានការអប់រំល្អ និងចេះរួមគ្នាការពារផលប្រយោជន៍ជាតិ។ ផ្ទុយទៅវិញ ប្រទេសខ្សោយគឺជាប្រទេសដែលមានការបែកបាក់ផ្ទៃក្នុង ខ្វះសាមគ្គីភាព ខ្វះមនសិកាជាតិ និងមិនយល់ដឹងពីតម្លៃនៃជាតិរបស់ខ្លួន។

“កម្លាំងពិតប្រាកដនៃប្រទេសមួយ មិនមែនស្ថិតលើតែអាវុធ ឬអំណាចនយោបាយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើស្មារតី សាមគ្គីភាព និងការរួមចំណែករបស់ប្រជាជនទាំងអស់ក្នុងការកសាង និងការពារប្រទេសជាតិឲ្យបានរឹងមាំឲ្យមានការរីកចម្រើន។” លោកបានសង្កត់ធ្ងន់។

ការរួមចំណែកកសាងជាតិ

ការលើកឡើងនេះបានទទួលការឆ្លើយតបយ៉ាងខ្លាំងពីសាធារណជនតាមបណ្តាញសង្គម ដោយមានមតិជាច្រើនយល់ស្របពីសារៈសំខាន់នៃសាមគ្គីភាពជាតិក្នុងការអភិវឌ្ឍប្រទេស។

ដោយ៖ សិលា

administrator

Related Articles