ត្រាំបដិសេធកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ទោះបីតេហេរ៉ង់ចង់ចរចាក៏ដោយ

ត្រាំបដិសេធកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ទោះបីតេហេរ៉ង់ចង់ចរចាក៏ដោយ

សង្គ្រាមអ៉ីរ៉ង់៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបដិសេធគំនិតនៃកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ទោះបីក្រុងតេហេរ៉ង់បង្ហាញសញ្ញាចង់ចរចាក៏ដោយ។

សង្គ្រាមអ៉ីរ៉ង់

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោកត្រាំថ្លែងថា៖ “អ៉ីរ៉ង់ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ហើយខ្ញុំមិនចង់ធ្វើឡើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនោះមិនសូវល្អ។”

ជាង២សប្ដាហ៍បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពដាំក្បាលចុះ លោកត្រាំក្នុងដំណាក់កាលនេះបដិសេធគំនិតនៃកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់។ អាមេរិកនិងអ៉ីស្រាអែលអះអាងថា បានធ្វើឲ្យអ៉ីរ៉ង់ធ្លាក់ទន់ខ្សោយយ៉ាងខ្លាំង បន្ទាប់ពីពួកគេវាយប្រហារប្រទេសនោះមក។

ជម្លោះតំបន់

លោកយល់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះត្រូវតែរាំងមាំបំផុត ហើយមានបញ្ចូលទាំងការសន្យារបស់អ៉ីរ៉ង់ បោះបង់ចោលមហិច្ឆិតានុយក្លេអ៊ែរ។ អ៉ីរ៉ង់រហូតមកទល់ពេលនេះ បានបដិសេធការចរចា ដើម្បីឲ្យមានបទឈប់បាញ់គ្នាមួយ។

ពេលដែលអ៉ីស្រាអែលប្រកាសកាលពីថ្ងៃទី១៥មីនា ពីការវាយប្រហារថ្មីៗ លើភាគខាងលិចអ៉ីរ៉ង់ ជីវភាពហាក់ដូចជាវិលត្រឡប់មកវិញសន្សឹមៗនៅក្រុងតេហេរ៉ង់។ ហាងកាហ្វេនិងភោជនីយដ្ឋានទាំងឡាយដែលបិទទ្វារ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចាប់បើកឡើងវិញណ្ដើរៗ។

កាលពីថ្ងៃទី១៥មីនា កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់សច្ចាថា នឹងតាមប្រមាញ់និងសម្លាប់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ។

ប្រភព៖ Yahoo

អត្ថបទសរសេរដោយ៖ ខាន់ សុខឃន
កែសម្រួលដោយ៖ ស្រីណា

administrator

Related Articles