ត្រាំទាមទារអន្តរជាតិជួយការពារច្រកហ័រមូហ្ស ខណៈតម្លៃប្រេងហក់ឡើងខ្ពស់ដល់១០០ដុល្លារ

ត្រាំទាមទារអន្តរជាតិជួយការពារច្រកហ័រមូហ្ស ខណៈតម្លៃប្រេងហក់ឡើងខ្ពស់ដល់១០០ដុល្លារ

ច្រកហ័រមូហ្ស

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសចំនួន៧ជួយធានាសុវត្ថិភាពច្រកសមុទ្រហ័រមូហ្ស នៅពេលដែលវិបត្តិផ្គត់ផ្គង់ប្រេងកំពុងបន្តធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។

ការទាមទារនេះធ្វើឡើងក្នុងពេលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានអូសបន្លាយចូលដល់សប្ដាហ៍ទី៣ ដោយអ៊ីរ៉ង់បានបិទផ្លូវដឹកជញ្ជូនតាមច្រកហ័រមូហ្ស ដែលជាផ្លូវទឹកសំខាន់សម្រាប់ដឹកប្រេង២០% នៃតម្រូវការសកល។

ការដឹកជញ្ជូនប្រេង

លោក ត្រាំ បានថ្លែងពីលើយន្តហោះ Air Force One ថា៖ «ខ្ញុំសូមទាមទារឱ្យប្រទេសទាំងនេះចូលមកការពារទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ ហើយជាកន្លែងដែលពួកគេដឹកថាមពលរបស់ពួកគេ»។

ប្រទេសដែលត្រូវបានរំពឹងថានឹងចូលរួមក្នុងការការពារនេះរួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ដែលជាប្រទេសដែលពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនប្រេងតាមច្រកនេះ។

ផលប៉ះពាល់សេដ្ឋកិច្ច

តម្លៃប្រេងបច្ចុប្បន្នបានហក់ឡើងខ្ពស់លើស១០០ដុល្លារក្នុងមួយបារ៉ែល ដោយសារការដឹកជញ្ជូនតាមច្រកហ័រមូហ្សត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុង។ ចិនដែលនាំចូលប្រេង៤០% តាមផ្លូវនេះ និងអឺរ៉ុបដែលពឹងផ្អែលើឧស្ម័នធម្មជាតិពង្រាវ កំពុងជួបការលំបាកយ៉ាងខ្លាំង។

មន្ត្រីអាមេរិកបានព្យាករថា សង្គ្រាមលើអ៊ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយតម្លៃប្រេងនឹងធ្លាក់ចុះវិញ ទោះបីជាអ៊ីរ៉ង់បានអះអាងថានៅតែរឹងប៉ឹងក្នុងការការពារខ្លួនក៏ដោយ។

administrator

Related Articles