រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ប្រកែកខ្លាំង៖ គ្មានការចរចាជាមួយអាមេរិកទេ ក្រោយសង្គ្រាមផ្ទុះឡើង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ប្រកែកខ្លាំង៖ គ្មានការចរចាជាមួយអាមេរិកទេ ក្រោយសង្គ្រាមផ្ទុះឡើង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញមុខបដិសេធយ៉ាងដាច់ខាត ចំពោះព័ត៌មានដែលថា មានការទាក់ទងផ្ទាល់ជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff ត្រូវបានបើកឡើងវិញ។

រូបថតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ការបដិសេធនេះមកបន្ទាប់ពីសារព័ត៌មាន Axios និង The Drop Site News បានចុះផ្សាយថា ភាគីទាំងពីរបានផ្ញើសារទាក់ទងគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។

លោក Araqchi បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ការទាក់ទងចុងក្រោយរវាងលោក និងលោក Witkoff បានកើតឡើងតាំងពីមុនពេលអាមេរិក និងអ៊ីស្រាអែល បើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

«រាល់ការអះអាងដែលផ្ទុយពីនេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបោកបញ្ឆោតអ្នកជួញដូរប្រេង និងសាធារណជនតែប៉ុណ្ណោះ» លោកបានសង្កត់ធ្ងន់។

ស្ថានការណ៍សង្គ្រាមអ៊ីរ៉ង់

លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នក «សម្លាប់ផ្លូវការទូត» តាមរយៈការបើកការវាយប្រហារយោធានេះ។

សង្គ្រាមនេះបានបណ្តាលឲ្យមានការស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ផងដែរ ដែលបានធ្វើឲ្យអ៊ីរ៉ង់វាយបកវិញទៅលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ឈូងសមុទ្រ។

ទោះបីជាមន្ត្រីអាមេរិកបានអះអាងថា លោក Araqchi ជាអ្នកផ្ដើមទាក់ទងមុនក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅតែរក្សាជំហរថា គ្មានការចរចាណាមួយអាចកើតឡើងបាន នៅពេលសង្គ្រាមកំពុងឆាបឆេះ។

ស្ថានការណ៍តានតឹងនេះបានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងបង្កអស្ថិរភាពទីផ្សារយ៉ាងខ្លាំង៕

administrator

Related Articles