មេដឹកនាំកំពូលអ៊ីរ៉ង់ដាក់បញ្ជាក់យ៉ាងខ្លាំង៖ «នឹងទទួលបានសំណងពីសត្រូវ ឬបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ»

មេដឹកនាំកំពូលអ៊ីរ៉ង់ដាក់បញ្ជាក់យ៉ាងខ្លាំង៖ «នឹងទទួលបានសំណងពីសត្រូវ ឬបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ»

អន្តរជាតិ៖ លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានបញ្ជាក់យ៉ាងខ្លាំងក្លាកាលពីយប់ថ្ងៃអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៦ អំពីការទាមទារសំណងពីសត្រូវរបស់ប្រទេសលោក។

មេដឹកនាំកំពូលអ៊ីរ៉ង់

តាមរយៈគណនី Telegram ផ្លូវការ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងនឹងទទួលបានសំណងពីសត្រូវ ហើយប្រសិនបើត្រូវបានបដិសេធ យើងនឹងយកទ្រព្យសម្បត្តិតាមដែលយើងកំណត់ ហើយប្រសិនបើមិនអាចធ្វើទៅបាន យើងនឹងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកនោះក្នុងចំនួនដូចគ្នា»។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងជាច្រើនទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ព្រមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលជាច្រើន។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើមូលដ្ឋាន និងយុទ្ធកបករណ៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នេះបើយោងតាមការប្រកាសរបស់សភាអ្នកជំនាញកាលពីថ្ងៃទី៨ ខែមីនា។ លោកបានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

administrator

Related Articles