foodpanda អបអរសាទរខួបទី៦ ដោយរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូន

foodpanda អបអរសាទរខួបទី៦ ដោយរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូន

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ – ក្រុមហ៊ុន foodpanda ដែលជាកម្មវិធីដឹកជញ្ជូនអាហារ និងទំនិញឈានមុខគេនៅកម្ពុជា ទើបតែប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦ដោយជោគជ័យ។

foodpanda 6th anniversary celebration

ក្នុងឱកាសវិសេសវិសាលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីថ្លែងអំណរគុណយ៉ាងពិសេស ដើម្បីផ្តល់កិត្តិយសដល់ដៃគូសហការ និងភ្នាក់ងារដឹកជញ្ជូន ដែលជាកម្លាំងចលករសំខាន់ក្នុងការជំរុញឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលធំធេងក្នុងរយៈពេល៦ឆ្នាំកន្លងមក។

foodpanda vendor appreciation event

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះត្រូវបានបែងចែកជាពីរវគ្គធំៗ៖

១. កម្មវិធីថ្លែងអំណរគុណដល់ដៃគូម្ចាស់អាជីវកម្ម (Vendor Event) រៀបចំឡើងនៅ The Bale Phnom Penh កាលពីថ្ងៃទី២៧ ខែកុម្ភៈ។

២. កម្មវិធីជួបជុំភ្នាក់ងារដឹកជញ្ជូន (Rider Appreciation) រៀបចំឡើងនៅសួន Coconut Park កោះពេជ្រ កាលពីថ្ងៃទី៣ ខែមីនា។

foodpanda rider appreciation

កម្មវិធីនេះមិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់សម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះផ្នែកសំខាន់នៃប្រតិបត្តិការរបស់ foodpanda។ ក្នុងរាត្រីនោះ ក្រុមហ៊ុនបានប្រគល់ពានរង្វាន់កិត្តិយសជូនដល់ដៃគូសហការដែលមានប្រតិបត្តិការល្អឥតខ្ចោះ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។

foodpanda awards ceremony

លោកស្រី អង់ហ្សេលិក តាន់ (Angelique Tan) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន foodpanda កម្ពុជា បានបញ្ជាក់ថា៖ «ពិធីអបអរសាទរនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីជំនឿចិត្តស្នូលរបស់យើងគឺ ‘ការឆ្ពោះទៅមុខរួមគ្នា’។ បើគ្មានការគាំទ្រ និងភាពស្មោះត្រង់ពីសំណាក់ដៃគូម្ចាស់អាជីវកម្មនិងភ្នាក់ងារដឹកជញ្ជូនទេ យើងមិនអាចផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនបានឡើយ។»

foodpanda management team

ក្រៅពីពិធីប្រគល់ពានរង្វាន់ កម្មវិធីក៏មានការចាប់រង្វាន់ផ្សងសំណាង និងការផ្តល់កាដូអនុស្សាវរីយ៍ជាច្រើន ដែលបង្កើតបាននូវបរិយាកាសស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងកក់ក្តៅ។ ជាពិសេស ព្រឹត្តិការណ៍នេះក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន Cambrew ដែលបានផ្តល់ការឧបត្ថម្ភភេសជ្ជៈដ៏ស្រស់ស្រាយពេញមួយកម្មវិធី។

foodpanda celebration atmosphere

ការប្រារព្ធខួបទី៦នេះ បានសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ foodpanda កម្ពុជា ក្នុងការកសាងប្រព័ន្ធអាជីវកម្មដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព ដើម្បីបន្តបម្រើសេវាកម្មជូនប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

foodpanda team celebration

administrator

Related Articles