ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី រីកចម្រើនខ្លាំង កើនជិត ២០០% ក្នុងឆ្នាំ២០២៦

ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី រីកចម្រើនខ្លាំង កើនជិត ២០០% ក្នុងឆ្នាំ២០២៦

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបានទំហំពាណិជ្ជកម្មជិត ៣៣៥ លានដុល្លារ ក្នុងរយៈពេលតែ ២ ខែដើមឆ្នាំ២០២៦ កើនឡើងជាង ១៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងរយៈពេលពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជានាំចេញទំនិញទៅសិង្ហបុរីមានតម្លៃ ១២,៦៨ លានដុល្លារ ខណៈសិង្ហបុរីនាំចូលមកកម្ពុជាមានតម្លៃ ៣២២ លានដុល្លារ កើន ២០៩%។ នេះបណ្តាលឱ្យកម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយសិង្ហបុរីជាង ៣០០ លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចរាជ្យបណ្ឌិត្យសភាកម្ពុជា បានពន្យល់ថា៖ «ការកើនឡើងនេះបង្ហាញពីតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ។ សិង្ហបុរីជាទីផ្សារសំខាន់ ដែលមានស្តង់ដារខ្ពស់ ហើយការដែលគេទទួលយកផលិតផលកម្ពុជា បង្ហាញពីគុណភាពរបស់ផលិតផលកម្ពុជាដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិបាន»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាន ២,៣៤ ពាន់លានដុល្លារ កើនឡើង ៨៩% ដោយកម្ពុជានាំចេញទៅសិង្ហបុរីកើនជាង ២០០% ខណៈសិង្ហបុរីនាំចូលមកកម្ពុជាកើន ៥០,៥០%។

ការរីកចម្រើនពាណិជ្ជកម្ម

ការរីកចម្រើននេះបង្ហាញពីសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងភាពទាក់ទាញនៃផលិតផលកម្ពុជានៅក្នុងទីផ្សារសិង្ហបុរីដែលមានស្តង់ដារខ្ពស់។

administrator

Related Articles