សង្គ្រាមអ៊ីរ៉ង់៖ អាមេរិកចំណាយរួច ១២ពាន់លានដុល្លារ មនុស្សស្លាប់រាប់ពាន់នាក់

សង្គ្រាមអ៊ីរ៉ង់៖ អាមេរិកចំណាយរួច ១២ពាន់លានដុល្លារ មនុស្សស្លាប់រាប់ពាន់នាក់

សង្គ្រាមអ៊ីរ៉ង់

សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលផ្ទុះឡើងនៅចុងខែកុម្ភៈ បានធ្វើឲ្យអាមេរិកចំណាយថវិការហូតដល់ ១២ពាន់លានដុល្លារហើយ នេះបើតាមការបញ្ជាក់របស់លោក Kevin Hassett ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន។

លោក Hassett បានឱ្យដឹងក្នុងកម្មវិធី Face the Nation របស់ CBS ថា ការចំណាយដ៏ធំធេងនេះបានកើតឡើងតាំងពីការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលបានចាប់ផ្ដើមនៅថ្ងៃទី២៨ កុម្ភៈ។ តួលេខនេះត្រូវបានគេសង្ស័យខ្លះ ព្រោះតែក្នុងសប្ដាហ៍ដំបូង អាមេរិកបានចំណាយលើគ្រាប់រំសេវរួចហើយ ៥ពាន់លានដុល្លារ។

ទីក្រុងតេហេរ៉ង់

ផ្នែកខាងការបាត់បង់ជីវិតក៏ធ្ងន់ធ្ងរដែរ។ នៅខាងអ៊ីរ៉ង់ មានមនុស្សស្លាប់យ៉ាងហោចណាស់ ១,៤៤៤ នាក់ ខណៈខាងកងទ័ពអាមេរិកបានបាត់បង់ជីវិត ១៣ នាក់ និងរបួសជាង ១៤០ នាក់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺគោលដៅសង្គ្រាមហាក់ប្រែប្រួល។ ពីការចង់កម្ទេចកម្មវិធីនុយក្លេអ៊ែរ ឥឡូវបានផ្លាស់ទៅដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងអ៊ីរ៉ង់វិញ។ ការផ្លាស់ប្ដូរនេះបានធ្វើឱ្យសមាជិកព្រឹទ្ធសភាលោក Chuck Schumer រិះគន់ថា ការពន្យល់របស់រដ្ឋាភិបាលគ្មានភាពច្បាស់លាស់។

សង្គ្រាមតំបន់

ទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចក៏ដោយ លោក Hassett នៅតែជឿជាក់ថា កម្រិតផលិតកម្មប្រេងរបស់អាមេរិកនឹងជួយការពារសេដ្ឋកិច្ចក្នុងស្រុកមិនឲ្យរង្គោះរង្គើ។ រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានព្រមានថា ការទម្លាក់គ្រាប់បែកនឹងត្រូវបង្កើនកម្រិតកាន់តែខ្លាំងក្លាទៀតនៅពេលខាងមុខ។

administrator

Related Articles