គ្រោះអគ្គិភ័យឆេះផ្ទះជាង ២០ខ្នងក្នុង១៥ថ្ងៃដំបូងខែមីនា ក្រសួងមហាផ្ទៃបញ្ជាក់មាន២៨ករណី

គ្រោះអគ្គិភ័យឆេះផ្ទះជាង ២០ខ្នងក្នុង១៥ថ្ងៃដំបូងខែមីនា ក្រសួងមហាផ្ទៃបញ្ជាក់មាន២៨ករណី

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃដំបូងនៃខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន២៨ករណី ដែលបណ្ដាលឱ្យផ្ទះសំបែងពលរដ្ឋជាង២០ខ្នងត្រូវឆេះបំផ្លាញ។

អគ្គិភ័យឆេះផ្ទះ

យោងតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានធ្វើការប្រកាសនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា គ្រោះអគ្គិភ័យទាំងនេះបានកើតឡើងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា។ ករណីទាំងនេះបានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមមាន៖

– ផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង
– បន្ទប់ស្នាក់នៅ៣ខ្នង
– ព្រៃ៣កន្លែង
– តូបលក់ដូរ២ខ្នង
– ឡថ្នាំជក់១ខ្នង
– រោងដាក់ចំបើង១ខ្នង
– សម្ភារប្រើប្រាស់មួយចំនួន

ការខូចខាតពីអគ្គិភ័យ

តំបន់ដែលមានគ្រោះអគ្គិភ័យកើតឡើងរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។

តំបន់ដែលមានអគ្គិភ័យ

គួរបញ្ជាក់ថា ក្នុងខែកុម្ភៈកន្លងទៅ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន៩៧ករណី ដែលបណ្ដាលឱ្យផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នងត្រូវឆេះបំផ្លាញ រួមទាំងតូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។

ស្ថិតិអគ្គិភ័យ

អាជ្ញាធរដែលទទួលខុសត្រូវបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាពអគ្គិភ័យឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះអគ្គិភ័យនាពេលខាងមុខ។

ការប្រុងប្រយ័ត្នអគ្គិភ័យ

ការការពារអគ្គិភ័យ

administrator

Related Articles