សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ ដកហូតកាំភ្លើង៣ដើម ក្រោយលួចម៉ូតូ

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ ដកហូតកាំភ្លើង៣ដើម ក្រោយលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយដកហូតបានកាំភ្លើង៣ដើម ក្រោយពីពួកគេបានលួចម៉ូតូ Vespa របស់ជនរងគ្រោះ។

កាំភ្លើងដែលដកហូតបាន

ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌទួលគោក ករណីលួចម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់ទឹកល្អក់ទី១ មូលដ្ឋានខណ្ឌទួលគោក។ ជនរងគ្រោះបានទៅដាក់បណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងចាប់ជនសង្ស័យ។

ម៉ូតូដែលដកហូតបាន

នគរបាលបានបន្តថា ដោយមានការស្រាវស្រាវតាមកាំម៉េរ៉ាសុវត្ថិភាព រហូតមកដល់ថ្ងៃទី១៧ ខែមីនា សមត្ថកិច្ចខណ្ឌទួលគោកបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ កំណត់ទីតាំងយ៉ាងជាក់ច្បាស់របស់ជនសង្ស័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមានការដកហូតបានម៉ូតូ៣គ្រឿង និងកាំភ្លើង៣ដើម (ច្នៃ១ដើម)។

វត្ថុសំណង់រឿង

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលខណ្ឌទួលគោកបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយ៖ សុខាសែនជ័យ

administrator

Related Articles