ថ្នាក់ដឹកនាំដាស់ស្មារតីខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិ និងការពារអធិបតេយ្យភាព

ថ្នាក់ដឹកនាំដាស់ស្មារតីខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិ និងការពារអធិបតេយ្យភាព

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយរម្លឹកឡើងវិញនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំជាតិ។

កិច្ចប្រជុំសារព័ត៌មាន

ក្នុងសារអបអរសាទរខួប ៤៧ឆ្នាំនៃទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់ស្មារតីកូនខ្មែរថា៖ «សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន»។

សម្តេចតេជោបានបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»។

សាមគ្គីជាតិ

ចំណែកឯសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអង្រួនស្មារតីកូនខ្មែរថា៖ «ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចថា ‘បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់’។ ស្របតាមពាក្យចាស់ពោលថា ‘ចង្កឹះមួយបាច់ គេកាច់មិនបាក់’»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា៖ «បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ»។

ការពារអធិបតេយ្យភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា៖ «កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទារសន្តិភាពបានលាន់លឺគ្រប់ទិសទី»។

ក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ។

administrator

Related Articles