ចិនខាតធ្ងន់ជាងគេ ពីវិបត្តិបិទច្រក Hormuz ដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ពិភពលោកជាប់គាំង

ចិនខាតធ្ងន់ជាងគេ ពីវិបត្តិបិទច្រក Hormuz ដែលធ្វើឲ្យសង្វាក់ផ្គត់ផ្គង់ពិភពលោកជាប់គាំង

ច្រកសមុទ្រ Hormuz ដែលត្រូវបានគេហៅថា “សរសៃឈាមបេះដូងនៃថាមពលពិភពលោក” កំពុងបង្កវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតដល់ប្រទេសចិន បន្ទាប់ពីត្រូវបិទដោយសារសង្គ្រាម។

វិបត្តិច្រក Hormuz

យោងតាមការផ្សាយរបស់ CNBC ក្នុងខែមីនា ឆ្នាំ២០២៦ ប្រទេសចិននាំចូលប្រេងប្រហែល ៦ លានបារ៉ែលក្នុងមួយថ្ងៃតាមរយៈច្រក Hormuz ដែលជាបរិមាណធំជាងគេក្នុងពិភពលោក។ ការបិទច្រកនេះបានធ្វើឲ្យសេដ្ឋកិច្ចចិនជួបវិបត្តិផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរ ហើយនឹងបង្ខំឲ្យរោងចក្រចិនកាត់បន្ថយផលិតកម្ម។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យសម្ព័ន្ធមិត្តទាំងឡាយជួយគ្នាបញ្ជូននាវាចម្បាំងទៅតំបន់មជ្ឈិមបូព៌ា ដើម្បីបើកផ្លូវទឹកនេះឡើងវិញ ប៉ុន្តែអាមេរិកមិនមែនជាប្រទេសដែលខាតបង់ច្រើនជាងគេនោះទេ។

ផលប៉ះពាល់សេដ្ឋកិច្ច

សេដ្ឋកិច្ចចិនដែលផ្អែកលើការផលិតនិងនាំចេញទំនិញ នឹងត្រូវប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលតម្លៃប្រេងហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល។ ថ្លៃដឹកជញ្ជូននិងផលិតកម្មក្នុងប្រទេសនេះក៏នឹងហក់ឡើងខ្ពស់ដែរ ធ្វើឲ្យទំនិញចិនលែងមានតម្លៃថោកដូចមុន។

ខុសពីអារ៉ាប៊ីសាអូឌីតដែលមានបំពង់បង្ហូរប្រេងវាងទៅសមុទ្រក្រហម ឬអាមេរិកដែលមានប្រេងខ្លួនឯង ចិនគ្មានផ្លូវទឹកណាមកជំនួសការដឹកជញ្ជូនតាមច្រក Hormuz បានឡើយ។ ទោះបីជាចិនខំសាងសង់បំពង់បង្ហូរប្រេងពីរុស្ស៊ីនិងអាស៊ីកណ្តាលក៏ដោយ ក៏បរិមាណនោះនៅតែមិនទាន់គ្រប់គ្រាន់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles