ក្នុង១៥ថ្ងៃដំបូងខែមីនា៖ ប៉ូលិសឃាត់ខ្លួនជនសង្ស័យ ១៥៣នាក់ បញ្ជូនទៅតុលាការ

ក្នុង១៥ថ្ងៃដំបូងខែមីនា៖ ប៉ូលិសឃាត់ខ្លួនជនសង្ស័យ ១៥៣នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានចាត់វិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងខ្លាំងក្លា ក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ពីក្រសួងមហាផ្ទៃ ប៉ូលិសបានដោះស្រាយបទល្មើសចំនួន១០៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ ដែលត្រូវបានបញ្ជូនទៅតុលាការរួចរាល់។

ប្រតិបត្តិការប៉ូលិស

បទល្មើសសំខាន់ៗដែលត្រូវបានបង្ក្រាបមានដូចជា អំពើហិង្សា ការឆបោក លួចទ្រព្យសម្បត្តិ ការឆក់ប្លន់ ការរំលោភសេពសន្ថវៈ ឃាតកម្ម និងការប្រើប្រាស់អាវុធខុសច្បាប់។ បទល្មើសទាំងនេះបានកើតឡើងនៅតាមខេត្តផ្សេងៗរួមមាន ភ្នំពេញ រតនគិរី កណ្ដាល ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ តាកែវ កំពត និងស្ទឹងត្រែង។

សកម្មភាពប៉ូលិស

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគឺជាទិសដៅសំខាន់មួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសពង្រឹងការអនុវត្ត។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

ដោយ៖ តារា

administrator

Related Articles