ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹកស្លាប់ ខណៈពេលជួយសង្គ្រោះប្អូនភ្លោះ២នាក់នៅស្រះជីកភ្នំពេញ

ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹកស្លាប់ ខណៈពេលជួយសង្គ្រោះប្អូនភ្លោះ២នាក់នៅស្រះជីកភ្នំពេញ

ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅជួយសង្គ្រោះប្អូនប្រុសភ្លោះ២នាក់ដែលលង់ទឹកនៅស្រះជីកមួយក្នុងរាជធានីភ្នំពេញ។

កន្លែងកើតហេតុលង់ទឹក

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ ឆេង សុខេង អាយុ១២ឆ្នាំ ជាសិស្ស មានលំនៅក្បែរកន្លែងកើតហេតុ។

តាមការអះអាងពីសាក្សី មុនពេលកើតហេតុ ក្មេងប្រុសចំនួន៦នាក់ រួមមានជនរងគ្រោះ ប្អូនប្រុសភ្លោះ២នាក់ និងមិត្តភក្កិ៣នាក់ទៀត បាននាំគ្នាទៅលេងទឹកនៅស្រះជីក។ ក្មេងប្រុស៣នាក់បងប្អូនបានចុះលេងទឹក ហើយប្អូនភ្លោះពីរនាក់អាយុ៩ឆ្នាំបានលង់ទឹក។ បងប្រុសដែលជាជនរងគ្រោះក៏បានលោតទៅជួយ ហើយលង់ទឹកលិចបាត់។

ការស្វែងរកសពក្មេងរងគ្រោះ

ដោយឡែកប្អូនភ្លោះពីរនាក់ ម្នាក់ស្រវាឡើងបានដោយខ្លួនឯង និងម្នាក់ទៀតត្រូវបានកម្មករសំណង់នាំគ្នាជួយស្រង់សង្គ្រោះទាន់ពេលវេលា។

បន្ទាប់ពីក្មេងប្រុសរងគ្រោះបានលិចបាត់ អ្នកភូមិបាននាំគ្នាអូសអួន និងបង់សំណាញ់រាវរកអស់រយៈពេលប្រមាណ៣ម៉ោង។ នៅវេលាម៉ោងប្រមាណ៤រសៀល ទើបរកសពឃើញ។

កន្លែងហេតុការណ៍លង់ទឹក

សពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តកប់ស្រូវ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហេតុការណ៍នេះបង្ហាញពីគ្រោះថ្នាក់នៃការលេងទឹកនៅតំបន់ស្រះជីកដែលគ្មានការត្រួតពិនិត្យ។

administrator

Related Articles