អាកាសធាតុកម្ពុជា ៣ថ្ងៃទៀត៖ កំដៅខ្លាំងរហូត ៣៦°C តែតំបន់ឆ្នេរអាចមានភ្លៀងធ្លាក់

អាកាសធាតុកម្ពុជា ៣ថ្ងៃទៀត៖ កំដៅខ្លាំងរហូត ៣៦°C តែតំបន់ឆ្នេរអាចមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ។

អាកាសធាតុកម្ពុជា

ស្ថានភាពនេះកើតឡើងដោយសាររបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសយើង។

១. តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសឦសាននិងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

តំបន់វាលទំនាប

២. តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន រតនគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖

សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

តំបន់មាត់សមុទ្រ

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងធ្វើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច។

administrator

Related Articles