
ភ្នំពេញ – ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសអូស្ត្រាលី ដោយជួបពិភាក្សាជាមួយលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

ក្នុងជំនួបពិភាក្សានៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ទាំងសងខាងបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការពិភាក្សាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរអូស្ត្រាលី និងបង្ហាញជំនឿចិត្តថា ទស្សនកិច្ចនេះនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនេះ ទាំងសងខាងក៏បានពិភាក្សាលើស្ថានភាពព្រំដែនកម្ពុជា-ថៃ និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ផ្សេងៗដែលជាកង្វល់រួម។ កិច្ចប្រជុំនេះតំណាងឱ្យជំហានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ កៀន សុឃាក់
