ណាតូនិងសម្ព័ន្ធមិត្តអឺរ៉ុបបដិសេធសំណើត្រាំ បើកច្រកសមុទ្រ Hormuz ឡើងវិញ

ណាតូនិងសម្ព័ន្ធមិត្តអឺរ៉ុបបដិសេធសំណើត្រាំ បើកច្រកសមុទ្រ Hormuz ឡើងវិញ

ច្រកសមុទ្រ Hormuz

ភ្នំពេញ – អង្គការណាតូ (NATO) និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនបានបដិសេធសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទាមទារឱ្យពួកគេជួយផ្នែកយោធាក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចក្រភពអង់គ្លេសនឹងមិនពាក់ព័ន្ធជាមួយសង្គ្រាមនៅមជ្ឈិមបូព៌ាទេ ទោះបីជាយើងធ្វើការជាមួយសហរដ្ឋអាមេរិកក៏ដោយ»។

កិច្ចប្រជុំណាតូ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានអះអាងយ៉ាងច្បាស់ថា៖ «អាល្លឺម៉ង់មិនឃើញមានតួនាទីសម្រាប់ណាតូក្នុងការដោះស្រាយបញ្ហាច្រកសមុទ្រ Hormuz ទេ។ សង្គ្រាមនេះមិនមែនជាបញ្ហារបស់ណាតូ»។

ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត រួមមានប៉ូឡូញ អេស្ប៉ាញ ក្រិក និងស៊ុយអែត បានបញ្ជាក់ពីការដកខ្លួនចេញពីការចូលរួមផ្នែកយោធា។ ខណៈជប៉ុន និងអូស្ត្រាលីក៏បានបដិសេធដែរ ដោយបញ្ជាក់ថានឹងមិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះទេ។

ច្រកសមុទ្រសំខាន់

ការបដិសេធនេះបង្ហាញពីការបែកបាក់យ៉ាងធំក្នុងជំរុំសម្ព័ន្ធមិត្ត និងបង្ហាញពីការប្រកាន់ខ្ជាប់របស់ប្រទេសអឺរ៉ុបលើគោលនយោបាយការពារតំបន់របស់ខ្លួន។

administrator

Related Articles