CAMBODIA BLACK និងប៉ូវកម្លាំងឧបត្ថម្ភប្រាក់រង្វាន់ ៤៧ លានរៀលដល់ជើងឯកគុនខ្មែរប្រចាំទ្វីបអឺរ៉ុប ២០២៦

CAMBODIA BLACK និងប៉ូវកម្លាំងឧបត្ថម្ភប្រាក់រង្វាន់ ៤៧ លានរៀលដល់ជើងឯកគុនខ្មែរប្រចាំទ្វីបអឺរ៉ុប ២០២៦

កីឡាករគុនខ្មែរទទួលរង្វាន់

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់រង្វាន់សរុបចំនួន ៤៧ លានរៀល ដល់កីឡាករ-កីឡាការិនីទាំងអស់ដែលបានយកឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរប្រចាំទ្វីបអឺរ៉ុប ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ព្រឹត្តិការណ៍គុនខ្មែរនៅប៉ារីស

ក្នុងការអបអរសាទរដល់ជ័យជំនះនេះ ក្រុមហ៊ុនទាំងពីរបានឧបត្ថម្ភចំនួន ១០ លានរៀលដល់កីឡាករទាំង ៤ រូបដែលទទួលបានខ្សែក្រវាត់ជើងឯក រួមមាន៖ ពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, សៀ ហៃ និងឈុត សេរីវ៉ាន់ថង។ ចំណែកកីឡាការិនី ទូច ចាន់វត្តី ទទួលបាន ៥ លានរៀល និងកីឡាករ ពេជ្រ អាទិទេព ទទួលបាន ២ លានរៀល។

កីឡាការិនីទទួលរង្វាន់

ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់កីឡាករខ្មែរបញ្ចេញសមត្ថភាព និងនាំយកគុនខ្មែរទៅកាន់ទីក្រុងប៉ារីស ដោយមានការសហការរៀបចំពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ។

ការប្រកួតគុនខ្មែរ

ព្រឹត្តិការណ៍នេះបានទទួលការចាប់អារម្មណ៍ពីក្លឹបគុនខ្មែរជាច្រើននៅបរទេស ដែលបានធ្វើឱ្យកីឡាប្រដាល់គុនខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។

ការអបអរសាទរជ័យជំនះ

កីឡាករគុនខ្មែរជើងឯក

administrator

Related Articles