ត្រាំគំរាមគ្រប់គ្រងគុយបា៖ «អាចយកបានគ្រប់ទម្រង់ ស្រេចតែចិត្តខ្ញុំ»

ត្រាំគំរាមគ្រប់គ្រងគុយបា៖ «អាចយកបានគ្រប់ទម្រង់ ស្រេចតែចិត្តខ្ញុំ»

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមាន«កិត្តិយសក្នុងការគ្រប់គ្រងគុយបា»ក្នុងពេលខាងមុខ ដោយលើកឡើងពីស្ថានភាពចុះខ្សោយយ៉ាងខ្លាំងនៃប្រទេសកុម្មុយនិស្តនេះ។

ដូណាល់ ត្រាំ

ក្នុងសន្និសីទកាសែតនៅសេតវិមាន កាលពីថ្ងៃទី១៦ មីនា ២០២៦ លោកត្រាំបានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត Fox News លោក Peter Doocy ដោយបញ្ជាក់ថា ការគ្រប់គ្រងអាចមានទម្រង់ផ្សេងៗ ទាំងការរំដោះ ឬការចូលទៅកាន់កាប់។

«ខ្ញុំគិតថា ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងស្រេចតែចិត្តខ្ញុំចង់ធ្វើជាមួយប្រទេសនោះ» លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់។

សន្និសីទកាសែត

លោកបានរិះគន់យ៉ាងខ្លាំងលើការដឹកនាំរបបកុម្មុយនិស្តរបស់គុយបា ដោយចាត់ទុកអតីតប្រធានាធិបតី Fidel Castro ថាជាអ្នកដឹកនាំដោយអំពើហិង្សា។ លោកបានពណ៌នាថា បច្ចុប្បន្នគុយបាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយខ្វះប្រាក់កាស និងថាមពលអគ្គិសនី។

ទោះបីជាមិនទាន់បញ្ជាក់ច្បាស់ពីប្រតិបត្តិការយោធាក៏ដោយ លោកត្រាំបានបង្ហាញថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយគុយបាលើកិច្ចព្រមព្រៀងផ្សេងៗ ក្រោយពីមានរបាយការណ៍ពីកិច្ចប្រជុំសម្ងាត់ជាច្រើនលើក។

គុយបា

លោកត្រាំក៏បានលើកឡើងពីគំនិត«ការចូលគ្រប់គ្រងដោយសន្តិវិធី» ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio ដែលលោកជឿជាក់ថាអាចទទួលបានការទុកចិត្តពីប្រជាជនគុយបា។ ទោះបីជារិះគន់យ៉ាងណាក៏ដោយ លោកនៅតែសរសើរថា គុយបាមានទេសភាពស្អាត និងប្រជាជនល្អៗ។

administrator

Related Articles