សពបុរសបរទេសត្រូវគេយកទៅបោះចោលនៅផ្លូវបេតុងក្នុងខណ្ឌសែនសុខ

សពបុរសបរទេសត្រូវគេយកទៅបោះចោលនៅផ្លូវបេតុងក្នុងខណ្ឌសែនសុខ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញសពបុរសបរទេសម្នាក់ត្រូវគេយកទៅបោះចោលនៅលើផ្លូវបេតុងមួយកន្លែងក្នុងខណ្ឌសែនសុខ កាលពីព្រឹកព្រហាមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

ទីតាំងកើតហេតុ

ព្រឹត្តិការណ៍នេះបានកើតឡើងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជនរងគ្រោះត្រូវបានគេរកឃើញដោយបុរសម្នាក់ដែលកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា សពត្រូវបានរុំដោយក្រណាត់កម្រាលពូកពណ៌ខៀវពីក្បាលដល់ស្មងជើង ព្រមទាំងមានរុំស្កុត និងក្រម៉ាចងកជើងទាំងសងខាង។ បុរសដែលបានឃើញសពបានភ័យខ្លាំងណាស់ ហើយបានទៅប្រាប់សន្តិសុខយាមបុរីដែលនៅជិតនោះភ្លាម។

សមត្ថកិច្ចធ្វើការស៊ើបអង្កេត

លោកអធិការខណ្ឌសែនសុខ រួមទាំងលោកអធិការរងបានធ្វើដំណើរចុះមកកាន់ទីតាំងកើតហេតុភ្លាមៗ និងបានហ៊ុមព័ទ្ធខ្សែប្រត្តិបត្តិការរបស់សមត្ថកិច្ច ដើម្បីហាមមិនឱ្យពលរដ្ឋឆ្លងកាត់ទីតាំងប្រទះឃើញសព។

សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យបានចុះមកធ្វើការត្រួតពិនិត្យសព ទើបដឹងថាជនរងគ្រោះជាមនុស្សប្រុស ជាជនបរទេស មានមុខមាត់បែបអាស៊ី វ័យប្រមាណ៤០ឆ្នាំ។ សភាពផ្ទៃមុខសពរងនូវការវាយប្រហារដូចធ្វើទារុណ្ឌកម្ម ស្នាមរបួសពេញមុខ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចខាងអន្តោប្រវេសន៍ ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកឃាតករយកមកអនុវត្តបន្តតាមនីតិវិធីនៅពេលក្រោយ។

អត្ថបទសរសេរដោយ យឹម ឈឿន
កែសម្រួលដោយ ធីតា

administrator

Related Articles