កូរ៉េខាងជើងរកប្រាក់រាប់ពាន់លានដុល្លារ ពីការជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន

កូរ៉េខាងជើងរកប្រាក់រាប់ពាន់លានដុល្លារ ពីការជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន

របាយការណ៍ថ្មីបង្ហាញថា កូរ៉េខាងជើងអាចទទួលបានប្រាក់ចំណូលរហូតដល់ ១៤,៤ ពាន់លានដុល្លារ ពីការបញ្ជូនទាហាន និងអាវុធទៅរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។

កងទ័ពកូរ៉េខាងជើង

អ្នកវិភាគយុទ្ធសាស្ត្រពីកូរ៉េខាងត្បូង លោក Im Soo-ho បានវិភាគថា ប្រសិនបើកូរ៉េខាងជើងទទួលបានប្រាក់ពេញលេញ ទណ្ឌកម្មសេដ្ឋកិច្ចដែលគេដាក់ទៅលើពួកគេនឹងត្រូវបានធ្វើឲ្យខូចខាត។

តាំងពីខែតុលា ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនទាហានជាង ២០,០០០ នាក់ទៅរុស្ស៊ីចំនួន ៤ ដង។ ការនាំចេញអាវុធក៏ត្រូវបានគេប្រទះឃើញតាមរយៈរូបថតផ្កាយរណបផងដែរ។

ការវិភាគសង្គ្រាម

របាយការណ៍បង្ហាញថា ចាប់ពីសីហា ២០២៣ ដល់ធ្នូ ២០២៤ កូរ៉េខាងជើងអាចទទួលបានប្រាក់ចំណូលពី ៧,៦៧ ទៅ ១៤,៤ ពាន់លានដុល្លារ។ ប្រាក់ឈ្នួលទាហានដោយផ្ទាល់ត្រូវបានប៉ាន់ប្រមាណ ៦២០ លានដុល្លារ។

លោក Im Soo-ho បន្តថា កូរ៉េខាងជើងអាចទទួលបានប្រាក់បន្ថែមសម្រាប់បច្ចេកវិទ្យាយោធារសើប និងសម្ភារៈយោធាផ្សេងៗទៀតពីរុស្ស៊ី។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles