អឺរ៉ុបបដិសេធពង្រីកបេសកកម្មទ័ពជើងទឹកទៅច្រកសមុទ្រ Hormuz ទោះត្រាំអំពាវនាវ

អឺរ៉ុបបដិសេធពង្រីកបេសកកម្មទ័ពជើងទឹកទៅច្រកសមុទ្រ Hormuz ទោះត្រាំអំពាវនាវ

Kaja Kallas ប្រធានគោលនយោបាយការបរទេស EU

សហភាពអឺរ៉ុបបានបដិសេធមិនពង្រីកបេសកកម្មកងទ័ពជើងទឹក «Aspides» ទៅក្នុងច្រកសមុទ្រ Hormuz ទោះបីជាមានការអំពាវនាវពីសំណាក់អាមេរិកក៏ដោយ។ ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas បានបញ្ជាក់ថា អឺរ៉ុប«គ្មានចំណូលចិត្ត»ក្នុងការពង្រីកអាណត្តិបេសកកម្មនេះទេ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU

ការបដិសេធនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអំពាវនាវឲ្យអឺរ៉ុបជួយការពារច្រកសមុទ្រសំខាន់នេះ ដែលជាផ្លូវដឹកប្រេងសំខាន់របស់ពិភពលោក។ ត្រាំបានព្រមានថា ណាតូនឹងប្រឈមមុខនឹងអនាគត«អាក្រក់ខ្លាំង»ប្រសិនបើសមាជិកមិនជួយអាមេរិក។

ច្រកសមុទ្រ Hormuz

លោកស្រី Kallas បានពន្យល់ថា៖ «ប្រតិបត្តិការ Aspides អាចត្រូវការការពង្រឹង ប៉ុន្តែសម្រាប់ពេលនេះ តើយើងគួរពង្រីកអាណត្តិទៅគ្របដណ្តប់ច្រកសមុទ្រ Hormuz ដែរឬទេ? គ្មាននរណាម្នាក់ចង់ចូលរួមសកម្មក្នុងសង្គ្រាមនេះទេ»។

ការសម្រេចចិត្តនេះបានកើតឡើងក្រោយពីរដ្ឋមន្ត្រីការបរទេស EU ២៧រូបបានជួបគ្នានៅព្រុចសែល ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានធ្វើឲ្យតម្លៃប្រេងឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។

administrator

Related Articles