អាវុធហត្ថរាជធានីចាប់នារី២នាក់ រក្សាទុកញៀនច្រើនប្រភេទនៅចំការមន

អាវុធហត្ថរាជធានីចាប់នារី២នាក់ រក្សាទុកញៀនច្រើនប្រភេទនៅចំការមន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅតំបន់បាសាក់លែន ខណ្ឌចំការមន។

វត្ថុតាងញៀនដែលចាប់បាន

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០២:០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថកំពុងធ្វើប្រតិបត្តិការ

ជនសង្ស័យទាំង០២នាក់ដែលត្រូវបានឃាត់ខ្លួនមាន៖

  1. ឈ្មោះ ហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ
  2. ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ

ការចាប់ខ្លួនធ្វើឡើងនៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទីតាំងចាប់ខ្លួន

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាច្រើនរួមមាន៖

  • កញ្ឆាក្រៀម ៨០កញ្ចប់
  • បារីកញ្ឆា ១៥០ដើម
  • កញ្ឆាដុំខ្មៅ ១០ដុំ
  • ចាហួយពណ៍បៃតង ១០៦គ្រាប់
  • ចាហួយពណ៍ឈាមជ្រូក ៣១គ្រាប់
  • ចាហួយពណ៍ក្រហម ៦៨គ្រាប់

វត្ថុតាងញៀនផ្សេងៗ

ក្រៅពីនេះ ក៏មានចាហួយកញ្ចប់ពណ៍បៃតង ១២កញ្ចប់, កញ្ឆា CHEETAH ០៦កញ្ចប់, ចាហួយ WONKA ០៤កញ្ចប់, ចាហួយ CAMINO ០១កញ្ចប់, RASPBERRY ០១កញ្ចប់, MINTY MAGIC ០១កញ្ចប់ និងម្សៅម៉ត់ពណ៌ស ០១កញ្ចប់។

ញៀនប្រភេទផ្សេងៗ

បច្ចុប្បន្ន នារីជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួន

ការចាត់ការតាមច្បាប់

វត្ថុតាងនៅកន្លែងចាប់ខ្លួន

ប្រតិបត្តិការចាប់ខ្លួន

ប្រតិបត្តិការនេះបង្ហាញពីការតស៊ូប្រឆាំងនឹងបទល្មើសគ្រឿងញៀនរបស់កម្លាំងអាវុធហត្ថ ដើម្បីរក្សាសន្តិសុខសង្គម និងការពារកុមារ និងយុវជនពីគ្រោះថ្នាក់គ្រឿងញៀន។

ដោយ៖ តារា

administrator

Related Articles