ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនបរទេសជាង ២១ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញពីកម្ពុជាដោយខ្លួនឯង និងជនបរទេសជាង ៣ម៉ឺន ២ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា ការបង្ក្រាបនេះមានសារសំខាន់ខ្លាំងណាស់ ដោយ Online Scams នៅតែជាបញ្ហាក្តៅគគុកនៅកម្ពុជា។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការទទួលបានជោគជ័យយូរអង្វែង និងប្តេជ្ញាបោសសម្អាត Online Scams ឲ្យអស់ពីកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យកំទេច Online Scams ឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយផែនការទី២ បង្ក្រាប Online Scams នឹងអនុវត្តនៅក្នុងពេលឆាប់ៗនេះ។

ការបង្ក្រាបនេះបង្ហាញពីភាពច្បាស់លាស់នៃរាជរដ្ឋាភិបាលក្នុងការតស៊ូប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងសន្តិសុខជាតិ និងសន្តិសុខសង្គម។

ជាមួយគ្នានេះ ការអនុវត្តផែនការបង្ក្រាបជាបន្តបន្ទាប់នឹងធានាបាននូវសន្តិសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារកុំឲ្យមានជនបរទេសចូលមកធ្វើអំពើខុសច្បាប់នៅកម្ពុជា។

