កម្លាំងអាវុធហត្ថតាកែវចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន

កម្លាំងអាវុធហត្ថតាកែវចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងតំបន់ចំការស្វាយ ភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់។

វត្ថុតាងគ្រឿងញៀន

ប្រតិបត្តិការនេះដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន

លទ្ធផលប្រតិបត្តិការ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន។ ជនសង្ស័យទាំង៣នាក់មាន៖

១. ធា ឈីត អាយុ២៤ឆ្នាំ កម្មកររោងចក្រ
២. ប៊ុន នី អាយុ២៨ឆ្នាំ កម្មកររោងចក្រ
៣. ង៉ែត ចំណាប់ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ

វត្ថុតាងដែលដកហូតបាន

កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងជាច្រើន រួមមាន៖
• ម្សៅក្រាមពណ៌សថ្លា ទម្ងន់ ៦.៦២ក្រាម
• ម៉ូតូ ១ គ្រឿង
• ទូរស័ព្ទ ៣ គ្រឿង
• សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀន

ប្រតិបត្តិការចាប់ខ្លួន

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានផ្ទេរទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ សម្រាប់ចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះបង្ហាញពីការតស៊ូប្រឆាំងនឹងបទល្មើសគ្រឿងញៀនរបស់កម្លាំងសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខសង្គម និងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់គ្រឿងញៀន។

administrator

Related Articles