ជីប ម៉ុង ចូលរួមដើរដើម្បីសន្តិភាព បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ខ្មែរ

ជីប ម៉ុង ចូលរួមដើរដើម្បីសន្តិភាព បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ខ្មែរ

រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ក្រុមហ៊ុនជីប ម៉ុង បានចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា” ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាមួយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព

ព្រឹត្តិការណ៍នេះរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ ព្រមទាំងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងនិងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

គួររំលឹកថា កាលពីពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុនជីប ម៉ុង បានគៀរគរកម្លាំងព្យុហយាត្រាក្នុង«ដំណើរដើម្បីសន្តិភាព» ដើម្បីបង្ហាញពីគោលជំហរស្រឡាញ់សន្តិភាព និងជំរុញឱ្យមានបទឈប់បាញ់។

សកម្មភាពសង្គ្រោះ

ក្រោមស្មារតីរួបរួមខ្មែរតែមួយ ក្រុមហ៊ុនជីប ម៉ុង តែងតែនៅក្បែរចាំជួយបងប្អូនខ្មែរជានិច្ច តាមរយៈការឧបត្ថម្ភសប្បុរសធម៌ និងប្រមូលកម្លាំងសាមគ្គីជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការឧបត្ថម្ភថវិកាសរុបជិត៧លានដុល្លារ។

លើសពីនេះ ក្រុមហ៊ុនជីប ម៉ុង បានបរិច្ចាគថវិកាជាច្រើនទៀតតាមរយៈព្រឹត្តិការណ៍១ពាន់លានរៀល ដើម្បីសប្បុរសធម៌ក្នុងការកសាងឬជួសជុលសាលារៀនដែលខូចខាតដោយសារសង្គ្រាមនៅតាមតំបន់ព្រំដែនចំនួន២ខ្នង។

ការឧបត្ថម្ភសាលារៀន

សកម្មភាពទាំងនេះសបញ្ជាក់ពីស្មារតីខ្មែរស្រឡាញ់ខ្មែរ ក្រោមម្លប់សន្តិភាព ដឹកនាំក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

administrator

Related Articles