អាល្លឺម៉ង់បដិសេធចូលរួមសង្គ្រាមនៅអ៊ីរ៉ង់ ដោយអះអាងថា «ខ្វះមូលដ្ឋានច្បាប់»

អាល្លឺម៉ង់បដិសេធចូលរួមសង្គ្រាមនៅអ៊ីរ៉ង់ ដោយអះអាងថា «ខ្វះមូលដ្ឋានច្បាប់»

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសជាសាធារណៈថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ដោយសារសង្គ្រាមនេះគ្មានមូលដ្ឋានច្បាប់ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់ចូលរួម។

អធិការបតីអាល្លឺម៉ង់ Friedrich Merz

ការថ្លែងរបស់ប្រមុខដឹកនាំអាល្លឺម៉ង់ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសក្នុងសម្ត័ន្ធមិត្តណាតូជួយ និងបង្កើតសម្ព័ន្ធមិត្តថ្មីដើម្បីធានាសុវត្ថិភាពដោយការអមដំណើរនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងទាំងស្រុងដោយអ៊ីរ៉ង់នោះ។

នៅក្នុងសន្និសីទសារព័ត៌មាននៅអីក្រុងប៊ែរឡាំង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយថា៖ «យើងខ្វះការអនុម័តពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបឬក៏ អង្គការណាតូ ដែលទាមទារស្ថិតនៅក្រោមច្បាប់ជាមូលដ្ឋាន»។

សន្និសីទសារព័ត៌មាននៅប៊ែរឡាំង

មិនត្រឹមតែប៉ុណ្ណោះទេ ប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា អំពើប្រទូសរ៉ាសដែលកំពុងកើនឡើង នឹងបង្កហានិភ័យកាន់តែធំចំពោះតំបន់ ដែលរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់នៅប្រទេសអ៊ីរ៉ង់បានកើនឡើងរហូដល់ប្រមាណ១៥០០នាក់។

លោក Merz និយាយថា៖ «ព្រោះហេតុនោះ សង្គ្រាមនេះត្រូវតែបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយផែនការនិងយុទ្ធសាស្រ្តជាក់លាក់»។ ប្រមុខដឹកនាំអាល្លឺម៉ង់ក៏បានព្រលយដែរថា មុនសង្គ្រាមនេះផ្ទុះឡើង អាល្លឺម៉ង់មិនត្រូវបានពិភាក្សានោះទេ។

administrator

Related Articles