ព្រមានអាកាសធាតុ៖ តំបន់មាត់សមុទ្រនឹងទទួលភ្លៀងខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

ព្រមានអាកាសធាតុ៖ តំបន់មាត់សមុទ្រនឹងទទួលភ្លៀងខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។

ព្រមានអាកាសធាតុ

ក្រសួងបានបញ្ជាក់ថា របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។

សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងទទួលភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដែលនឹងគ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%។ សីតុណ្ហភាពនៅតំបន់នេះនឹងមានពី២៤°C ដល់៣៥°C។

អាកាសធាតុមាត់សមុទ្រ

ចំណែកតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ក៏អាចមានភ្លៀងធ្លាក់ដែរ ប៉ុន្តែនឹងគ្របដណ្តប់ត្រឹម១០%នៃផ្ទៃដី។ សីតុណ្ហភាពនៅតំបន់នេះនឹងមានពី២៣°C ដល់៣៦°C។

ព្រមានភ្លៀង

សម្រាប់តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់ដែរ ដោយនឹងគ្របដណ្តប់លើផ្ទៃដី១០%។ សីតុណ្ហភាពនៅតំបន់នេះនឹងមានពី២៣°C ដល់៣៥°C។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ដែលអាចមានភ្លៀងធ្លាក់ ត្រូវប្រុងប្រយ័ត្ន និងរៀបចំខ្លួនជាមុនសម្រាប់ការប្រែប្រួលអាកាសធាតុដែលអាចកើតមាន។

administrator

Related Articles