សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសចុះកិច្ចព្រមព្រៀងថ្មីមួយ ដែលធ្វើឱ្យ YouTube ក្លាយជា “វេទិកាដៃគូសំខាន់” សម្រាប់ការប្រកួត FIFA World Cup 2026 នៅរដូវក្តៅឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យដៃគូផ្សាយដែលកាន់សិទ្ធិផ្សាយក្នុងរយៈពេល 10 នាទីដំបូងនៃរាល់ការប្រកួតនៅលើប៉ុស្តិ៍ YouTube របស់ពួកគេ។
គោលបំណងនៃដំណើរការនេះគឺដើម្បីបង្កើតជាការសាកល្បងសម្រាប់អ្នកគាំទ្រវ័យក្មេងដែលប្រើ YouTube ឱ្យចាប់អារម្មណ៍ ហើយបន្ទាប់មកប្ដូរទៅមើលការប្រកួតពេញលេញតាមបណ្ដាញផ្សាយបន្តផ្ទាល់ដូចជាទូរទស្សន៍។ ដៃគូផ្សាយបន្តផ្ទាល់ក៏អាចផ្សាយការប្រកួតពេញ 90 នាទីមួយចំនួននៅលើឆានែល YouTube របស់ពួកគេផងដែរ។
អគ្គលេខាធិការ FIFA លោក Mattias Grafstrom បាននិយាយថា “FIFA មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ YouTube ជាវេទិកាដែលពេញនិយមសម្រាប់ FIFA World Cup 2026។ ដោយការយកចិត្តទុកដាក់លើខ្លឹមសារពិសេសរបស់ FIFA និងបើកឱកាសថ្មីៗសម្រាប់ដៃគូផ្សព្វផ្សាយ និងអ្នកបង្កើត កិច្ចព្រមព្រៀងនេះនឹងចូលរួមជាមួយអ្នកគាំទ្រទូទាំងពិភពលោកតាមរបៀបដែលមិនធ្លាប់មានពីមុនមក”។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅ និងជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ FIFA ក្នុងការទាក់ទាញទស្សនិកជនវ័យក្មេងតាមរយៈវេទិកាឌីជីថលទំនើប។
ដោយ៖ ភារៈ
