ខេត្តបាត់ដំបង៖ កម្លាំងប្រឆាំងគ្រឿងញៀនបានធ្វើប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ និងរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៥០១,២៥ក្រាម នៅក្នុងក្រុងបាត់ដំបង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបាត់ដំបង និងការសម្របសម្រួលពីអយ្យការ។

វត្ថុតាងដែលចាប់យកបានរួមមាន៖
• ថ្នាំញៀនមេតំហ្វេតាមីន ០៦ថង់ ទម្ងន់សរុប ៥០១,២៥ក្រាម
• ទូរស័ព្ទដៃចំនួន ១១គ្រឿង
• ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង
• ម៉ូតូចំនួន ០៥គ្រឿង
• សម្ភារសម្រាប់ច្រក និងប្រើប្រាស់ថ្នាំញៀន
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការសម្រាប់អនុវត្តតាមច្បាប់។
