សង្រ្គាមអ៊ីរ៉ង់អូសបន្លាយ រុស្ស៊ីទទួលប្រយោជន៍ពេញគ្រប់ដោយមិនចាំបាច់ចូលរួម

សង្រ្គាមអ៊ីរ៉ង់អូសបន្លាយ រុស្ស៊ីទទួលប្រយោជន៍ពេញគ្រប់ដោយមិនចាំបាច់ចូលរួម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានអំនួតថា សហរដ្ឋអាមេរិកកំពុងឈ្នះសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែក្នុងជំលោះដែលអូសបន្លាយជាងពីរសប្តាហ៍នេះ អ្នកឈ្នះពិតប្រាកដគឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

សង្រ្គាមអ៊ីរ៉ង់

យោងតាម CNA ផ្សាយថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់កំពុងអនុវត្តយុទ្ធសាស្ត្រពង្រីកជម្លោះឆ្ពោះទៅរកវិបត្តិក្នុងតំបន់យ៉ាងឆាប់រហ័ស។ ចាប់តាំងពីការកាត់ផ្តាច់ការដឹកជញ្ជូនប្រេង និងឧស្ម័នឆ្លងកាត់ច្រកសមុទ្រ Hormuz រហូតដល់ការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសជិតខាង អ៊ីរ៉ង់កំពុងព្យាយាមបង្កើនការខូចខាតដល់សេដ្ឋកិច្ចពិភពលោក។

អ៊ីរ៉ង់តែងតែរៀបយុទ្ធសាស្ត្រនេះនៅក្នុងយុទ្ធសាស្ត្រកំពូលរបស់ខ្លួន គឺពង្រីកជម្លោះ បង្កើនថ្លៃដើមសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តនិងប្រទេសដទៃទៀត ហើយដាក់សម្ពាធលើសហរដ្ឋអាមេរិកដើម្បីបន្ថយភាពតានតឹង។

យុទ្ធសាស្ត្រអ៊ីរ៉ង់

ទោះជាយ៉ាងណា គ្មានផ្នែកណាមួយដែលអ៊ីរ៉ង់មានប្រតិកម្មខ្លាំងនិងភ្ញាក់ផ្អើលក្នុងសង្គ្រាមនេះទេ សូម្បីតែលោក ពូទីន ព្រោះវាជាជាយុទ្ធសាស្ត្រសង្រ្គាមរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។

ខណៈសហរដ្ឋអាមេរិកកំពុងចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ស្តុកអាវុធ និងគ្រាប់រំសេវរបស់ខ្លួនក៏កាន់តែតិចទៅៗ មានន័យថាធនធានដែលមានសម្រាប់អ៊ុយក្រែនមានតិចជាងមុន។

ផលប៉ះពាល់សង្រ្គាម

មិនតែប៉ុណ្ណោះ ការគាំទ្រភាគច្រើនរបស់ទីក្រុងកៀវមកពីអឺរ៉ុប ប៉ុន្តែការកើនឡើងនៃតម្លៃថាមពល (បណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់) បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចអឺរ៉ុប។ ការណ៍នេះអាចធ្វើឱ្យសមត្ថភាព និងឆន្ទៈរបស់ពួកគេក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិអ៊ុយក្រែនចុះខ្សោយ។

ចំណែកប្រទេសរុស្ស៊ីមិនប្រឈមមុខនឹងការរឹតបន្តឹងណាមួយឡើយ។ ផ្ទុយទៅវិញ ប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្លៃប្រេង និងការលើកលែងទណ្ឌកម្ម (ដូចជាការលើកលែងទណ្ឌកម្មដែលផ្តល់ឱ្យប្រទេសឥណ្ឌា) ជំរុញសេដ្ឋកិច្ចសង្គ្រាមផងដែរ។

ប្រាក់ចំណូលបន្ថែមនោះជួយទីក្រុងមូស្គូជ្រើសរើសទាហាន ផលិតដ្រូន និងមីស៊ីលបន្ថែមទៀត។

ផលប្រយោជន៍រុស្ស៊ី

ការបន្តសង្គ្រាមនៅអ៊ីរ៉ង់នឹងជិះផលវិជ្ជមានជាច្រើនដល់ទីក្រុងម៉ូស្គូ ហើយលោក ពូទីន មិនចាំបាច់ខ្ជះខ្ជាយគ្រាប់រំសេវសូម្បីមួយគ្រាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីវាទេ គឺមករកលោកដោយឯង៕

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles