ផ្លូវលេខ៥៤០ ក្រុងបាត់ដំបង កំពុងជួសជុលឡើងវិញដោយអភិបាលខេត្ត សុខ លូ

ផ្លូវលេខ៥៤០ ក្រុងបាត់ដំបង កំពុងជួសជុលឡើងវិញដោយអភិបាលខេត្ត សុខ លូ

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវ នៅសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ពិធីបើកការដ្ឋានជួសជុលផ្លូវ

ការជួសជុលនេះរួមមានការពង្រីកតួផ្លូវ ក្រាលកៅស៊ូDBST ប្រវែង៣,២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង។ លោក សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមរុះរើសំណង់រំលោភលើដីចំណីផ្លូវសាធារណៈ។

អភិបាលខេត្តបាត់ដំបង

លោកអភិបាលខេត្តបានរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរំដោះដីចំណីផ្លូវ និងរុះរើសំណង់រំលោភ។ លោកក៏រំលេចអំពីចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាត ស្មាត ស្អាត បៃតង និងអាចដើរបាន។

ការជួសជុលផ្លូវ

លោក សុខ លូ បានណែនាំឱ្យអាជ្ញាធរចុះអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវ ដោយត្រូវលក់ដូរនៅក្នុងផ្ទះរៀងៗខ្លួន។ លោកក៏លើកទឹកចិត្តប្រជាពលរដ្ឋ គ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមរាយការណ៍ករណីគ្រឿងញៀនតាមកម្មវិធីទូរសព្ទដៃ App NoDrug។

ការពិភាក្សាក្នុងពិធី

លោកអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួបរួមសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល និងមិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុក ដោយសារកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់។

ការងារជួសជុលផ្លូវ

ការជួសជុលផ្លូវលេខ៥៤០នេះនឹងជួយលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អ្នកចូលរួមក្នុងពិធី

ការងារសំណង់

ដោយ ៖ សិលា

administrator

Related Articles