ជនជាតិចិននិងកេនយ៉ា ត្រូវចាប់ខ្លួនពីបទព្យាយាមរត់ពន្ធស្រមោចជាង ២០០០ក្បាលទៅចិន

ជនជាតិចិននិងកេនយ៉ា ត្រូវចាប់ខ្លួនពីបទព្យាយាមរត់ពន្ធស្រមោចជាង ២០០០ក្បាលទៅចិន

អាជ្ញាធរកេនយ៉ាបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងអ្នករត់ការជនជាតិកេនយ៉ាម្នាក់ទៀត ពីបទព្យាយាមរត់ពន្ធស្រមោចជាង ២០០០ក្បាលចេញពីប្រទេសទៅកាន់ចិន។

ស្រមោចក្នុងបំពង់សាក

លោក Zhang Kequn ជនជាតិចិន ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Nairobi កាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធររកឃើញស្រមោចជាច្រើនក្បាលនៅក្នុងវ៉ាលីរបស់គាត់។ ស្រមោចទាំងនោះត្រូវបានលាក់ក្នុងបំពង់សាក និងរុំដោយក្រដាសជូតមាត់។

តុលាការនៅទីក្រុង Nairobi បានបញ្ជាក់ថា៖ «លោក Zhang បានទិញស្រមោចពីលោក Charles Mwangi ក្នុងតម្លៃ ៧៧ដុល្លារជាមួយស្រមោច ១០០ក្បាល»។

ការចាប់ខ្លួនរត់ពន្ធសត្វព្រៃ

ទោះបីជាអាជ្ញាធរមិនទាន់ឆ្លើយថា នេះជាករណីដែលលោក Zhang ព្យាយាមយកសត្វល្អិតចេញពីប្រទេសឬអត់នោះទេ ប៉ុន្តែឥវ៉ាន់របស់លោកមានទិសដៅទៅកាន់ប្រទេសចិន។ បុរសទាំងពីរនាក់ក៏ត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាប្រព្រឹត្តបទឧក្រិដ្ឋផងដែរ។

មេធាវីរបស់លោក Zhang គឺលោក David Lusweti បាននិយាយថា បុរសទាំងពីរមិនទាន់ប្រាកដថាពួកគេកំពុងបំពានច្បាប់នោះទេ។ លោកបានប្រាប់សារព័ត៌មាន AP ថា៖ «ពួកគេរកឃើញមធ្យោបាយដែលអាចលក់ស្រមោចទាំងនេះទៅក្រៅប្រទេស ហើយពួកគេជឿថាអាចរកប្រាក់ចិញ្ចឹមជីវិតតាមរយៈស្រមោចទាំងនោះបាន»។

ស្រមោចព្រៃកេនយ៉ា

លោក Zhang និង Mwangi នឹងបង្ហាញខ្លួនចំពោះមុខតុលាការម្តងទៀតនៅថ្ងៃទី២៧ ខែមីនា។ មន្ត្រីជាន់ខ្ពស់ម្នាក់នៅសួនសត្វព្រៃកេនយ៉ាបានព្រមានថា ករណីចាប់ខ្លួនអាចកើនឡើង ខណៈក្រុមអ្នកស៊ើបអង្កេតបានពង្រីកការស៊ើបអង្កេតទៅកាន់ទីក្រុងផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីខែឧសភាឆ្នាំមុន តុលាការកេនយ៉ាបានកាត់ទោសបុរស៤នាក់ឱ្យជាប់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៧៧០០ដុល្លារ ពីបទព្យាយាមរត់ពន្ធស្រមោចរាប់ពាន់ក្បាលចេញពីប្រទេស។

administrator

Related Articles