អាជ្ញាធរចុះបង្ក្រាបក្រុមចិនប្រព្រឹត្ត Scams Online នៅបុរីប៉េងហួត ឃាត់ខ្លួន១៩នាក់

អាជ្ញាធរចុះបង្ក្រាបក្រុមចិនប្រព្រឹត្ត Scams Online នៅបុរីប៉េងហួត ឃាត់ខ្លួន១៩នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិនដែលប្រព្រឹត្តបទល្មើស Scams Online នៅបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

កម្លាំងសមត្ថកិច្ចចុះបង្ក្រាប Scams Online

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការសម្របសម្រួលផ្នែកច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សម្ភារៈដែលដកហូតបាន

ជាលទ្ធផលនៃប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ដែលទាំងអស់ជាជនជាតិចិន។ កម្លាំងសមត្ថកិច្ចក៏បានដកហូតសម្ភារៈឧបករណ៍បច្ចេកវិទ្យាជាច្រើនរួមមាន៖ ទូរស័ព្ទដៃ១៣គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង ធុង CPU១គ្រឿង កុំព្យូទ័រ All in One៨គ្រឿង ម៉ូនីទ័រ២គ្រឿង និងវត្ថុតាងផ្សេងៗទៀត។

កន្លែងប្រតិបត្តិការបទល្មើស

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជននេះបានក្លែងឯកសារជាសមត្ថកិច្ចរបស់រដ្ឋាភិបាលចិន ដើម្បីប្រព្រឹត្តបទល្មើសឆបោកជនរងគ្រោះតាមប្រព័ន្ធអនឡាញ។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការ

ជនសង្ស័យទាំង១៩នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles