ផ្លូវក្រៅត់ព្រំដែនមណ្ឌលគិរី ក្លាយជា ‘ឆ្អឹងខ្នងទេសចរណ៍’ ទាក់ទាញទេសចរកើនឡើង ១៦%

ផ្លូវក្រៅត់ព្រំដែនមណ្ឌលគិរី ក្លាយជា ‘ឆ្អឹងខ្នងទេសចរណ៍’ ទាក់ទាញទេសចរកើនឡើង ១៦%

ខេត្តមណ្ឌលគិរី៖ ការស្ថាបនាផ្លូវក្រៅត់ព្រំដែនរួចរាល់ជាស្ថាពរ មិនត្រឹមតែបម្រើឱ្យវិស័យការពារជាតិ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជា «ឆ្អឹងខ្នងទេសចរណ៍ថ្មី» ដ៏មានសារសំខាន់បំផុតសម្រាប់ខេត្តមណ្ឌលគិរី។

ទេសចរណ៍មណ្ឌលគិរី

កាលពីថ្មីៗនេះ លោក ស៊ា ង សឿ ន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា ខ្សែផ្លូវក្រៅត់ព្រំដែនមានទីតាំងស្រស់ស្អាតលាក់ខ្លួនជាច្រើន ជាពិសេសវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក និងជួរភ្នំសម្បូរព្រៃឈើវែងអន្លាយ ដែលផ្ដល់ឱកាសសម្រាប់ការរៀបចំកម្សាន្តបែបផ្សងព្រេង (Adventure Tourism)។

ទេសភាពភ្នំមណ្ឌលគិរី

លោកប្រធានមន្ទីរបន្ថែមថា តាមរយៈខ្សែផ្លូវដ៏មានសារសំខាន់នេះ វានឹងតភ្ជាប់ពីតំបន់ទេសចរណ៍សំខាន់ៗទៅកាន់ភូមិកររបស់បងប្អូនជនជាតិដើមភាគតិចតាមព្រំដែន ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌រស់នៅបានយ៉ាងជិតស្និទ្ធ។

វប្បធម៌ជនជាតិដើមភាគតិច

ទន្ទឹមនឹងសក្តានុពលតាមព្រំដែន វិស័យទេសចរណ៍រួមនៃខេត្តមណ្ឌលគិរី ក៏កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង។ ដែលការរីកចម្រើននេះ គឺកើតចេញពីការរួមបញ្ចូលគ្នារវាងសម្បត្តិធម្មជាតិ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មីៗ។

ផ្លូវក្រៅត់ព្រំដែន

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី កាលឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុបជាង៤០ម៉ឺននាក់កើនឡើងជាមធ្យម១៦% ក្នុងនោះ មានទេសចរណ៍បរទេសប្រមាណ១២,៥០០នាក់ កើនឡើងប្រហែល២០%។

ទេសចរកំពុងទស្សនា

ខេត្តមណ្ឌលគិរី មិនត្រឹមតែជាតំបន់សម្រាប់សម្រាកកាយប៉ុណ្ណោះទេ ប៉ុន្តែជាខេត្តគំរូដែលបង្ហាញពីការអភិវឌ្ឍសេដ្ឋកិច្ច ដើរទន្ទឹមគ្នានឹងការអភិរក្ស។

administrator

Related Articles